មីយ៉ាន់ម៉ា ៖ ចក្រភពអង់គ្លេស និងកាណាដា បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការថ្កោលទោសផែនការរបស់ក្រុមមេដឹកនាំរដ្ឋប្រហារនៃសហភាពមីយ៉ាន់ម៉ា ក្នុងការរៀបចំការបោះឆ្នោតដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង ខណៈដែលកោះតៃវ៉ាន់បានសម្តែងការរិះគន់យ៉ាងខ្លាំង ចំពោះអំពើឃោរឃៅរបស់របបនេះ និងការបង្ក្រាបទៅលើគូប្រជែងរបស់ខ្លួន។
ការថ្កោលទោសរបស់ពួកគេ គឺជាការបង្ហាញពីការបែកបាក់ដ៏តឹងរ៉ឹង ដែលចិន និងរុស្ស៊ីឈរនៅម្ខាង ហើយប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេនៅម្ខាងទៀត ក៏ដូចជាឆន្ទៈរបស់កោះស្វ័យគ្រប់គ្រងតៃវ៉ាន់មួយនេះ ចំពោះបុព្វហេតុលទ្ធិប្រជាធិបតេយ្យនៅលើឆាកពិភពលោកផងដែរ។
ក្រុមមេទ័ពរបស់មីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានសន្យាថានឹងរៀបចំការបោះឆ្នោតថ្មី ព្រមទាំងបង្ហាញច្បាប់បោះឆ្នោត ដែលបានកែសម្រួលកាលពីដើមឆ្នាំនេះ ដែលនាំទៅដល់ការរំលាយគណបក្ស NLD ចោលផងដែរ។
ទោះយ៉ាងណាក៏ដោយ យោធានេះមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនៅឡើយទេ ដោយសារតែខ្លួនកំពុងតស៊ូប្រឆាំងដោយនិរន្តរភាព ចំពោះការដណ្តើមអំណាចរបស់ខ្លួននៅក្នុងប្រទេសនេះ៕

