ហ្វីលីពីន ៖ រដ្ឋមន្ត្រីការពាជាតិ ហ្វីលីពីន បានប្រាប់សារព័ត៌មាន CNN នៅថ្ងៃសុក្រនេះអំឡុងបទសម្ភាសន៍ផ្តាច់មុខមួយនូវអ្វីដែលលោក បានព្រមានចំពោះប្រទេសរបស់លោក និងពិភពលោកទាំងមូលថា ប្រទេសចិនកំពុងប្រព្រឹត្តដូចការគំរាមកំហែងចំពោះប្រទេសតូចៗ ដែលត្រូវតែក្រោកឈរតតាំងចំពោះការពង្រីកដែនដីរបស់ទីក្រុងប៉េកាំងនៅលើសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro Jr បាននិយាយថា លោកមិនអាចគិតដល់រឿងណាមួយច្បាស់លាស់ជាងគំរាមកំហែងនេះទៀតនោះទេ។ វាពុំមែនជាបញ្ហានៃការលួចលុយសម្រាប់អាហាររបស់អ្នកនោះទេ ប៉ុន្តែវាពិតជាបញ្ហានៃការលួចកាបូបអាហាររបស់អ្នក កៅអីរបស់អ្នក និងសូម្បីតែការចុះឈ្មោះចូលរៀននៅសាលា។
ការនិយាយលើកឡើងរបស់លោក បន្ទាប់ពីសកម្មភាពអះអាងសិទ្ធិលើដែនដីកើនឡើងដោយប្រទេសហ្វីលីពីន ដើម្បីតវ៉ាការអះអាងសិទ្ធិ ចំពោះទំហំដ៏ធំនៅសមុទ្រចិនខាងត្បូង អំឡុងពេលជាង១ខែមកនេះ នៅដែនសមុទ្រកំណត់ខ្ពស់។
ខណៈមានភាពតានតឹងរវាងប្រទេសចិន និងហ្វីលីពីន ជុំវិញផ្លូវទឹកយុទ្ធសាស្ត្រ និងការប្រជែងគ្នាខ្ពស់ដែលមានភាពជូរចត់ជាច្រើនឆ្នាំមកហើយនោះ ការប្រឈមមុខដាក់គ្នា បានកើនឡើងនៅរដូវក្តៅនេះ ដែលបន្តការព្រួយបារម្ភក្នុងតំបន់ជាថ្មី ដែលថា កំហុសមួយ ឬការប៉ាន់ស្មានខុសនៅសមុទ្រ បង្កឲ្យមានជម្លោះកាន់តែធំ រួមទាំងជាមួយនឹងសហរដ្ឋអាមេរិក។

