នគរបាល និងមន្ត្រីសុខាភិបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០នាក់បានស្លាប់ និងជាង៥០នាក់រងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក នៅឯកន្លែងជួបជុំសាសនាមួយក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ (ទី២៩ ខែកញ្ញា)។
នគរបាលសង្ស័យថា នេះជាការវាយប្រហារអត្តឃាត ដែលមានគោលដៅលើកន្លែងជួបជុំសាសនា ក្នុងក្រុង Mastung។ មន្ត្រីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៕
