គុយបា ៖ ក្រុមមន្ត្រីបានព្រមាននៅក្នុងការផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសថា ការដាច់ភ្លើងអគ្គិសនីនៅ ប្រទេសគុយបា ត្រូបានគេរំពឹងថា នឹងកើនឡើងខ្លាំងដោយសារកង្វះប្រេងឥន្ធនៈ ដោយធ្វើឲ្យស្ថានភាពរបស់នេះកាន់តែអាក្រក់ទៅៗ ខណៈដែលខ្លួនកំពុងព្យាយាមដោះស្រាយសារបញ្ហាកង្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ។
រដ្ឋាភិបាលក្នុងតំបន់ បានចាប់ផ្តើមប្រកាសអំពីការរឹតបន្តឹងលើការប្រើប្រាស់ថាមពល នៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ និងអង្គភាពផ្សេងទៀត រួមទាំងការផ្លាស់ប្តូរ ដើម្បីពន្យារពេលព្រឹត្តិការណ៍កីឡា និងថ្នាក់សាកលវិទ្យាល័យផងដែរ។
រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Vicente de la O Levy បានថ្លែងប្រាប់ទូរទស្សន៍ កាលពីល្ងាចថ្ងៃពុធថា៖«យើងនឹងមិនមានកម្រិតនៃប្រេងឥន្ធនៈ ដែលយើងត្រូវការ ឬអ្វីដែលយើងមាន នៅក្នុងខែមុន»។
ក្រុមមន្ត្រី បានស្នើថា ប្រជាពលរដ្ឋអាចរំពឹងថា នឹងមានការដាច់ភ្លើងពី ៨ ទៅ ១០ ម៉ោងក្នុងមួយថ្ងៃ ដោយចាប់ផ្តើមនៅក្នុងខែតុលា នៅខាងក្រៅទីក្រុងឡាហាវ៉ាន ជាកន្លែងដែលអ្នកស្រុកជាធម្មតាមាន អគ្គិសនីប្រើប្រាស់។

