លោក Trudeau៖ កាណាដាច្បាស់លាស់ពីទំនាក់ទំនងជាមួយឥណ្ឌា ទោះមានជម្លោះជាមួយគ្នាក្តី

2023/09/29 11:33:24 pm        115

ឥណ្ឌា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ប្រទេសរបស់លោកមានភាពច្បាស់លាស់ ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសឥណ្ឌា បើទោះបីជាមានជម្លោះការទូតជាបន្តបន្ទាប់ក៏ដោយ។ ការលើកឡើងចុងក្រោយបង្អស់របស់លោកនាយករដ្ឋមន្ត្រីរូបនេះ បានកើតមានឡើង ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែដុនដាបទៅៗមិនធ្លាប់មាន។

សូមរំលឹកថា ដំណើរដើមទងនៃភាពតានតឹងនេះបានចាប់ផ្ដើមផ្ទុះឡើង ដោយសារតែលោក Trudeau កាលពីថ្ងៃទី១៩ ខែកញ្ញា បាននិយាយថា ប្រទេសកាណាដាកំពុងស៊ើបអង្កេតការចោទប្រកាន់ ដែលអាចជឿទុកចិត្តបាននៃការជាប់ពាក់ព័ន្ធរបស់ឥណ្ឌា ក្នុងការធ្វើឃាតលើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh។ តែទីក្រុងញូវដេលីបានច្រានចោលការអះអាងនេះថា ជាការពោល «មិនសមហេតុផល»។ លោក Hardeep Singh Nijjar ត្រូវបានគេសម្លាប់នៅខាងក្រៅវិហារមួយ ក្នុងប្រទេសកាណាដា កាលពីខែមិថុនា។

តែយ៉ាងណាក្ដី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) នាយករដ្ឋមន្ត្រីកាណាដា បានបញ្ជាក់ថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសឥណ្ឌាប្រកបដោយការស្ថាបនា និងខ្លាំងក្លា។

សារព័ត៌មាន National Post របស់កាណាដា បានរាយការណ៍ ដោយដកស្រង់សម្តីលោក ដែលនិយាយថា៖ «ឥណ្ឌាគឺជាមហាអំណាចសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន និងជាអ្នកដើរតួនាទីភូមិសាស្ត្រនយោបាយដ៏សំខាន់។ ហើយដូចដែលយើងបានបង្ហាញយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់យើង កាលពីឆ្នាំមុន យើងពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសឥណ្ឌា»៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        103
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm