អាមេនី ៖ មនុស្សជាងពាក់កណ្តាល នៃពលរដ្ឋជនជាតិភាគតិចអាមេនី ១២០.០០០នាក់ នៅតំបន់នីហ្គ័រណូ-ការ៉ាបាក់ បានមកដល់ប្រទេសអាមេនី បន្ទាប់ពីជ័យជំនះឆាប់រហ័សរបស់ប្រទេសអាស៊ែរបៃហ្សង់ ក្នុងប្រតិបត្តិការយោធាលើតំបន់ផ្តាច់ខ្លួន។
យោងតាមទីភ្នាក់ងារសារព័ត៌មានRIA ដែលបានដកស្រង់ពីរដ្ឋាភិបាលអាមេនី បាននិយាយកាលពីព្រឹកថ្ងៃសុក្រនេះថា ចំនួនពិតប្រាកដកើនដល់៨៨.៧៨០នាក់។
អាជ្ញាធរអាមេនីតំបន់ការ៉ាបាក់ បាននិយាយកាលពីថ្ងៃព្រសហ្បតិ៍ថា មេដឹកនាំសាធារណៈរដ្ឋណាហ្គ័ណូ-ការ៉ាបាក់ ដែលប្រកាស់ដោយខ្លួនឯងរបស់ប្រទេសអាមេនី លោក Samvel Shahramanyan បានចុះហត្ថលេខាលើក្រិតមួយដើម្បីរំលាយស្ថាប័នរដ្ឋទាំងអស់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
ក្រិតនេះនិយាយថា សាធារណៈរដ្ឋ ដែលប្រកាសដោយខ្លួនឯងមួយនេះ នឹងបញ្ឈប់លែងមានចាប់ពីថ្ងៃនោះ។

