ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតែបន្តមាន ក្នុងក្រុងខាទូម ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៣នាក់

2023/09/30 12:05:13 am        185

ស៊ូដង់ ៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានបន្តកើតមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅទីក្រុងខាទូម (Khartoum) ដោយបានផ្ដាច់ជីវិតជនស៊ីវិលយ់ាងហោចណាស់ ១៣នាក់។ នេះបើយោងតាមអ្នកឃើញហេតុការណ៍ផ្ទាល់ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ម្នាក់ បានប្រាប់ថា ការបាញ់កាំភ្លើងធំ និងការទម្លាក់គ្រាប់បែកតាមអាកាស ផ្តោតលើផ្នែកខាងលិចនៃសង្កាត់ Umbada និងមូលដ្ឋានយោធា Karari ដែលគ្រប់គ្រងដោយកងទ័ព នៅភាគខាងជើងតំបន់អូមដឺមែន (Omdurman)។

ប្រទេសស៊ូដង់ បាន និងកំពុងកើតមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំង SAF និង RSF នៅទីក្រុងខាទូម និងតំបន់ផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣.០០០នាក់ បានស្លាប់ និងជាង ៦.០០០នាក់រងរបួស។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលស៊ូដង់។

យោងតាមរបាយការណ៍ចុងក្រោយរបស់ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា មនុស្សប្រហែល ៥,៣លាននាក់ ត្រូវបានផ្លាស់ប្ដូរទីលំនៅ ទាំងក្នុង និងក្រៅប្រទេសស៊ូដង់ ហើយមនុស្សជាង ១លាននាក់ បានឆ្លងចូលទៅក្នុងប្រទេសជិតខាង ក្នុងនោះរួមទាំងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm