ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំប្រចាំខែលើកទី២៧ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆំាងអំពើពុករលួយ។
ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ដោយមានការឯកភាព និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំនេះ ACU បានសម្រេចស ហការដាក់ពង្រាយមន្ត្រីសង្កេតការណ៍របស់ខ្លួនប្រមាណ ៦០០នាក់ និងមានយុវជនស្ម័គ្រចិត្តសង្កេតការណ៍ប្រមាណជាង ៣០០០នាក់ផ្សេងទៀត ចូលរួមសង្កេតការណ៍ ដើម្បីទប់ស្កាត់បង្រ្កាបបទល្មើសពុករលួយនានានៅក្នុងដំណើរការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឬហៅថា ប្រឡងបាក់ឌុប ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមបន្តថា នៅក្នុងដំណើរការសង្កេតការណ៍ប្រឡងបាក់ឌុបនេះ ACU នឹងចូលរួមសង្កេតការណ៍ ចាប់តាំងពីដំណាក់កាលទីមួយ គឺការប្រឡងនៅតាមបន្ទប់ប្រឡងទាំងអស់ រហូតដល់ការប្រកាសលទ្ធផលប្រឡង ដូចគ្នានឹងបណ្តាឆ្នាំកន្លងមកដែរ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នឹងប្រព្រឹត្តទៅរយៈពេ ល ២ថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ដោយ ៖ ស៊ុម សុខជា






