
ក្រុមទាហានរថក្រោះអ៊ុយក្រែន នៅភាគខាងកើត បានឃើញកាបញ្ជូននូវរថក្រោះអាមេរិក Abrams ទៅដល់ក្រុងគីវលើកដំបូងដែលជាផ្នែកមួយជួយឲ្យការប្រយុទ្ធនៅក្នុងសមរភូមិជាមួយនឹងអាវុធធុនធ្ងន់ និងការការពារកាន់តែមានភាពប្រសើរ។
ប្រធានាធិបតីលោកវ៉្លូឌីមៀហ្សេលិនស្គី បាននិយាយ កាលបីថ្ងៃច័ន្ទថា អ៊ុយក្រែន បានទទួលការមកដល់នៃការដឹកជញ្ជូនលើកដំបូងនូវរថក្រោះអាប្រាម ដែលមានកម្លាំងខ្លាំងរបស់អាមេរិក ដើម្បីជួយនៅក្នុងវិស័យការពារជាតិប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។
ក្រុមទាហានរថក្រោះអ៊ុយក្រែន កំពុងធ្វើការហ្វឹកហ្វឺននៅក្នុងតំបន់ដូនេតភាគខាងកើតបាននិយាយថា ម្ដងនេះ គេនឹងត្រូវដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ហើយរថក្រោះAbrams នឹងក្លាយជាជំហានដ៏ធំពីលើរថក្រោះយុគសម័យសូវៀត ដែលគេកំពុងធ្វើប្រតិបត្ដការនេះ។
មេបញ្ជាការរថក្រោះម្នាក់ ដែលប្រើប្រាស់សញ្ញាហៅ "Wel" បាននិយាយថា ក្រុមទាហ៊ានរថក្រោះរបស់លោកត្រូវការ អាវុធធុនធ្ងន់ និងការការពារបន្ថែមដែលផ្ដល់ដោយអាប្រាមនិងរថក្រោះបស្ចឹមប្រទេសផ្សេងទៀត ដូជាលេភើត (Leopard) ផលិតនៅអាល្លឺម៉ង់ជាដើម៕