លោក Putin ៖ តំបន់គ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន គាំទ្រជម្រើសរបស់ពួកគេក្នុងការចូលរួមជាមួយទីក្រុងមូស្គូ

2023/09/30 04:03:34 pm        249

មេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin បាននិយាយនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះថា ប្រជាជននៅក្នុងតំបន់គ្រប់គ្រងដោយទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បង្ហាញពីបំណងចង់ក្លាយជាផ្នែកមួយរបស់រុស្ស៊ី ក្នុងការបោះឆ្នោតតំបន់កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ឡើងវិញការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ដែលបណ្តាប្រទេសលោកខាងលិចបានរិះគន់ថាខុសច្បាប់។ នៅក្នុងការថ្លែងសុន្ទរកថាតាមវីដេអូ ចេញផ្សាយនៅថ្ងៃខួបមួយឆ្នាំនៃការប្រកាសដ៏ចម្រូងចម្រាសរបស់រុស្ស៊ីថា ខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលលោក Putin បាននិយាយថា ជម្រើសដើម្បីចូលជាមួយរុស្ស៊ី ត្រូវបានគាំទ្រដោយការបោះឆ្នោតតំបន់ក្នុងខែនេះ ដែលបានប្រែក្លាយមន្ត្រីមកគាំទ្រការដាក់បញ្ចូលឧបសម្ព័ន្ធរបស់រុស្ស៊ី។

លោកបាននិយាយនៅក្នុងវីដេអូថា «ដូចឆ្នាំកន្លងទៅដែរ នៅក្នុងការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្រ្ត ប្រជាជន បានបង្ហាញនិងបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ពួកគេ ក្នុងការមករួមរស់ជាមួយរុស្ស៊ី និងបានគាំទ្រជនរួមជាតិរបស់ពួកគេ តាមរយៈកម្លាំងពលកម្ម និងសកម្មភាពជាក់ស្តែង ដែលបានបង្ហាញឱ្យឃើញពីតម្លៃ នៃការជឿទុកចិត្តរបស់ប្រជាជន។ លោក Putin បានបញ្ជាក់ជាថ្មីពីជំហររបស់លោកថា ការវាយលុករបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២ ទៅលើអ៊ុយក្រែន បានជួយសង្គ្រោះប្រជាជនពីមេដឹកនាំជាតិនិយមនៅទីក្រុង Kyiv ដែលបានរៀបចំសកម្មភាពសង្រ្គាមស៊ីវិលពេញលេញ និងភេរវកម្មប្រឆាំងអ្នកទាំងឡាយណាដែលគិតផ្ទុយពីគ្នា។ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ផ្នែកនៃតំបន់របស់អ៊ុយក្រែនចំនួនបួនមាន Donetsk, Luhansk, Kherson និង Zaporizhzhia ត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធផ្លូវការជាមួយរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិ ដែលទីក្រុងមូស្គូនិយាយថា ទទួលបានមកវិញភាគច្រើនលើសលប់ជាទីពេញចិត្ត។ បណ្តាប្រទេសលោកខាងលិច បានច្រានចោលលទ្ធផលនេះថា ជាការដាក់បញ្ចូលឧបសម្ព័ន្ធគ្មានន័យ និងខុសច្បាប់ ក្រោមការបង្ខិតបង្ខំពីអ្នកបោះឆ្នោតយ៉ាងច្រើន។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm