លោក Blinken ជំរុញឲ្យឥណ្ឌាសហការក្នុងការស៊ើបអង្កេតលើឃាតកម្មអ្នកកាន់សាសនាស៊ីកកាណាដា

2023/09/30 04:06:26 pm        276

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បាននិយាយទៅកាន់សមភាគីឥណ្ឌារបស់លោក កាលពីថ្ងៃព្រហស្បតិ៍ អំពីការឃាតកម្មលើអ្នកតស៊ូមតិផ្តាច់ខ្លួនសាសនាស៊ីកនៅក្នុងប្រទេសកាណាដា និងបានជំរុញឱ្យប្រទេសឥណ្ឌា សហការពេញលេញក្នុងការស៊ើបអង្កេតជាមួយប្រទេសកាណាដា លើឃាតកម្មនេះ ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកបានពិភាក្សាជាមួយលោក Blinken និងទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan អំពីការចោទប្រកាន់របស់កាណាដា លើការជាប់ពាក់ព័ន្ធដែលអាចមានរបស់ទីក្រុង New Delhi ក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួន សាសនាស៊ីក កាលពីខែមិថុនា នៅប្រទេសកាណាដា។ លោក Jaishankar បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយរៀបចំដោយវិទ្យាស្ថាន Hudson ក្នុងទីក្រុងវ៉ាស៊ីនតោនថា ពួកគេបានចែករំលែកទស្សនៈ និងការវាយតម្លៃរបស់សហរដ្ឋអាមេរិក លើស្ថានភាពទាំងមូល ហើយលោកបានពន្យល់ដល់ពួកគេ និងនិយាយសង្ខេបពីការព្រួយបារម្ភដែលលោកមាន។ ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកាណាដា កាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រាប់សភាកាលពីដើមខែនេះថា កាណាដា សង្ស័យថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា មានជាប់ពាក់ព័ន្ធក្នុងការសម្លាប់អ្នកផ្តាច់ខ្លួនសាសនាស៊ីកលោក Hardeep Singh Nijjar ។ ឧបទ្ទវហេតុនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក ជួបការលំបាកផ្នែកការទូត ដោយសារប្រទេសកាណាដា ជាប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តផ្លូវការ ហើយទីក្រុងវ៉ាស៊ីនតោន បានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ជាដៃគូសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរុញច្រានប្រឆាំងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm