ទីភ្នាក់ងារជនភៀសខ្លួនUN ត្រៀមទទួលជនភៀសខ្លួនរហូតដល់ ១២ម៉ឺននាក់ ក្នុងប្រទេសអាមេនី

2023/09/30 04:57:21 pm        286

មន្ត្រីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បាននិយាយថា មនុស្សជាង ៨៨.០០០ នាក់ បានឆ្លងចូលមកក្នុងប្រទេសអាមេនី ពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់(Nagorno-Karabakh) ហើយចំនួនសរុបអាចឡើងដល់ ១២០.០០០នាក់ ជាតួលេខដែលត្រូវគ្នាទៅនឹងការប៉ាន់ស្មាននៃចំនួនប្រជាជនទាំងអស់នៅតំបន់ផ្តាច់ខ្លួន ដែលដណ្តើមយកមកវិញដោយប្រទេសអាស៊ែរបៃហ្សង់ កាលពីសប្តាហ៍មុន។ លោកស្រី កាវីតា បេឡានី(Kavita Belani) អ្នកតំណាងអង្គការ UNHCR ប្រចាំប្រទេសអាមេនី បាននិយាយក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិ តាមបណ្តាញវីដេអូថា ក្រុមមនុស្សហត់នឿយ និងភ័យខ្លាច ជាច្រើនកំពុងមកប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលចុះឈ្មោះ។លោកស្រី រីជីណា ដឺ ម៉ូនីស៊ីស(Regina De Dominicis) នាយកប្រចាំតំបន់របស់អង្គការយូនីសេហ្វ( UNICEF) បាននិយាយថា ជិតមួយភាគបីនៃជនភៀសខ្លួន គឺជាកុមារ។ លោក Carlos Morazzani នាយកគ្រប់គ្រងប្រតិបត្តិការនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម បាននិយាយថា គណៈកម្មាធិការ បានផ្ទេរសាកសពប្រមាណ២០០ ចេញពីទីក្រុងការ៉ាបាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ខែកញ្ញា ដែលជាជនរងគ្រោះនៃការផ្ទុះឃ្លាំងប្រេងឥន្ធនៈ និងការប្រយុទ្ធគ្នាកាលពីពេលថ្មីៗនេះ។ ចាប់តាំងពីប្រទេសអាស៊ែរបៃហ្សង់ បានបើកការវាយប្រហារលើតំបន់ណាហ្គ័រណូ-ការ៉ាបាក់ កាលពីថ្ងៃទី ១៩ ខែកញ្ញា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនភៀសខ្លួនជាង ៨៨.៧០០នាក់ បានមកដល់ប្រទេសអាមេនី ដែលភាគច្រើននៅក្នុងតំបន់ Syunik ភាគខាងត្បូងរបស់ប្រទេស។ លោកស្រី Kavita Belani អ្នកតំណាងអង្គការ UNHCR ប្រចាំប្រទេសអាមេនី និយាយថា ចំនួនកំពុងកើនឡើង ហើយតម្រូវការក៏កំពុងកើនឡើងផងដែរ។ រដ្ឋាភិបាលបានចុះបញ្ជីជនភៀសខ្លួនជាង ៦៣.០០០នាក់ ក្នុងចំណោមជនភៀសខ្លួន ៨៨.៧០០នាក់។ លោកស្រី បាននិយាយថា រដ្ឋាភិបាល អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល កំពុងបង្កើតតង់ ផ្តល់ពូក ភួយ អាហារក្តៅ និងរបស់របរចាំបាច់ផ្សេងទៀតដល់សហគមន៍ដែលកំពុងកើនឡើង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm