
អាជ្ញាធរបាននិយាយថា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃសៅរ៍ ថ្ងៃទី ៣០ ខែកញ្ញានេះ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីត្រីបាឡែនមួយក្បាល បានវាយប្រហារ និងក្រឡាប់ទូករបស់ពួកគេ អំឡុងពេលធ្វើការនេសាទ។
នគរបាលបាននិយាយថា បុរសម្នាក់បានសន្លប់ ត្រូវបានទាញចេញពីជ្រោយ Botany នៅឆ្នេរសមុទ្រទីក្រុង Sydney ហើយក្រោយមកបានស្លាប់។
និយាយទៅកាន់អ្នកសារព័ត៌មាន ដាច់ដោយឡែក រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកនគរបាលនៅរដ្ឋ New South Wales លោក Yasmin Catley បានបញ្ជាក់ថា ត្រីបាឡែនមួយក្បាលបានធ្វើឲ្យមានឧបទ្ទវហេតុនេះកើតឡើង ហើយរដ្ឋមន្ត្រីអង្គភាពសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ លោក Jihad Dib បាននិយាយថា វាពិតជា គ្រោះថ្នាក់ដ៏ចម្លែកអស្ចារ្យ ។
យោងតាមនគរបាលបានឲ្យដឹងថា ការរាយរាយការណ៍ដំបូងថាត្រីបាឡែនប្រហែលជាបានទម្លុះ ឬហក់ឡើងមកលើទូករបស់បុរសនេះ ដែលមិនបានកំណត់អត្តសញ្ញាណប្រភេទត្រីបាឡែននេះនៅឡើយ។