
ភ្លៀងបានគ្របដណ្ដប់លើតំបន់ទីក្រុង New York គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ ដោយបានបំផ្លាញផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងជាច្រើនខ្សែ ធ្វើឲ្យអ្នកបើកបរនៅលើផ្លូវហាយវេជាប់ខ្លួនក្នុងទឹកជំនន់ជាន់ក្រោម និងបិទស្ថានីយនៅអាកាសយានដ្ឋាន LaGuardia ក្នុងថ្ងៃដែលសើមបំផុត ក្នុងចំណោមថ្ងៃដ៏អាក្រក់បែបនេះជាច្រើន ក្នុងទីក្រុងនេះ រយៈពេលជាច្រើនទសវត្សរ៍។
យោងតាមអាកាសធាតុ និងមន្ត្រីទីក្រុង។ កម្ពស់ទឹកភ្លៀង១៨ សង់ទីម៉ែត្រ បានធ្លាក់នៅតំបន់មួយចំនួននៃទីក្រុង Brooklyn នៅពាក់កណ្តាលថ្ងៃត្រង់ ដោយកន្លែងមួយ បានមើលឃើញកម្ពស់ទឹក៦ សង់ទីម៉ែត្រ ក្នុងរយៈពេលមួយម៉ោង ។ សេវាអាកាសធាតុជាតិបាននិយាយថា កម្ពស់ទឹកភ្លៀងជិត២០ សង់ទីម៉ែត្រ នៅអាកាសយានដ្ឋាន John F. Kennedy បានលើសកំណត់ត្រារបស់ខ្លួនសម្រាប់ថ្ងៃណាមួយនៅក្នុងខែកញ្ញានេះ ជាកម្រិតមួយ ដែលបានកំណត់ អំឡុងពេលព្យុះសង្ឃរា ដូណា(Donna )កាលពីឆ្នាំ១៩៦០ ។
ហើយ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ច្រើនបន្ថែមទៀត។
ទឹកជំនន់បានកើតឡើងពីរឆ្នាំបន្ទាប់ពីសំណល់នៃព្យុះសង្ឃរា Ida បានទម្លាក់ទឹកភ្លៀងដែលបំបែកកំណត់ត្រានៅភាគឦសាន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់នៅក្នុងទីក្រុង New York City ភាគច្រើននៅក្នុងជាន់ផ្ទាល់ដីរបស់អឹផាតមិនជាច្រើន ដែលត្រូវបានទឹកជន់លិច។ ទោះបីជាមិនទាន់មានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរត្រូវបានគេរាយការណ៍មកទល់ពេលនេះ ពីព្យុះកាលពីថ្ងៃសុក្រក៏ដោយ ព្យុះភ្លៀងនេះ បានធ្វើឱ្យមានការចងចាំដ៏គួរឱ្យភ័យខ្លាច៕