អំពើហិង្សានៅតែបន្តកើនឡើងក្នុងរដ្ឋម៉ានីពួរ របស់ឥណ្ឌា ខណៈរដ្ឋមន្ត្រីប្រចាំរដ្ឋ អំពាវនាវឲ្យមានភាពស្ងៀមស្ងាត់

2023/09/30 11:42:34 pm        488

អំពើហិង្សាបានកក្រើករដ្ឋម៉ានីពួរ(Manipur) ភាគឦសានប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ ២៩ ខែកញ្ញា ស្របពេលមន្ត្រីសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករ បន្ទាប់ពីភាពតានតឹង នៃក្រុមជនជាតិភាគតិច ត្រូវបានផ្ទុះឡើងវិញ ពាក់ព័ន្ធការចោទប្រកាន់ថា បានសម្លាប់និស្សិតពីរនាក់ដែលបានបាត់ខ្លួនកាលពីខែកក្កដា។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាហ្វូងមនុស្សបានវាយប្រហារលំនៅដ្ឋានឯកជនរបស់ រដ្ឋមន្រ្តីប្រចាំរដ្ឋ លោក Biren Singh ទោះជាយ៉ាងណាក៏ដោយ នគរបាល បានច្រានចោលថា នេះជារឿងមិនពិត និងបំភាន់ ។

និស្សិតទាំងពីរនាក់ដែលសាកសពត្រូវបានរកឃើញក្នុងសប្តាហ៍នេះ បន្ទាប់ពីពួកគេបានបាត់ខ្លួនកាលពីខែកក្កដា គឺមកពីសហគមន៍ មីតី (Meitei) ។ គ្រួសាររបស់ពួកគេ និងមេដឹកនាំសហគមន៍ បានចោទប្រកាន់ពួកសកម្មប្រយុទ្ធគូគី(Kuki) ថាបានសម្លាប់ពួកគេ ខណៈ បានរិះគន់អាជ្ញាធរថាមិនបានបញ្ឈប់អំពើហិង្សា។ ពេលនេះស្ថាប័នស៊ើបអង្កេតសហព័ន្ធកំពុងស្រវជ្រាវករណីនេះ។

ក្រុមអាជ្ញាធរបានប្រកាសអនុវត្តបម្រាមគោចរមិនកំណត់នៅទីក្រុង Imphal និងតំបន់មួយចំនួនទៀតក្រោយការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការចោទប្រកាន់ពីបទចាប់ពង្រត់ និងសម្លាប់និស្សិតពីរនាក់

សេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័តត្រូវបានផ្អាកនៅក្នុងរដ្ឋនេះ រយៈពេល៧ថ្ងៃ។ រដ្ឋមន្រ្តីប្រចាំរដ្ឋមកពីគណបក្សរបស់នាយករដ្ឋមន្ត្រី Narendra Modi បានរិះគន់ការសង្ស័យថាជាឃាតកម្ម និងបានប្តេជ្ញាដាក់ទណ្ឌកម្មអតិបរមាចំពោះពិរុទ្ធជន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm