
ប្រតិបត្តិការរបស់ខ្លួន បាននិយាយថា ប្រទេសជប៉ុន នឹងបញ្ចេញសំណល់ទឹកជុំទី២ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា(Fukushima) ដែលត្រូវបានបំផ្លិចបំផ្លាញ នៅសប្ដាហ៍ក្រោយ ជាសកម្មភាពមួយដែលធ្វើឲ្យប្រទេសចិន និងប្រទេសផ្សេងទៀតខឹង នៅពេលប្រទេសនេះបានចាប់ផ្ដើមបញ្ចេញកាលពីខែសីហា ឆ្នាំនេះ។
កាលពីថ្ងៃទី ២៤ខែសីហា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញសំណល់ទឹកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងចំណោមទឹកសំណល់ចំនួន ១,៣៤ លានតោន ដែលបានប្រមូលបាន ចាប់តាំងពីរលកយក្សស៊ូណាមិបានធ្វើឱ្យខូចខាតកាលពីឆ្នាំ ២០១១។
ក្រុមហ៊ុនថាមពលTEPCO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២៨ ខែកញ្ញា ថា ការត្រួតពិនិត្យបន្ទាប់ពីការបញ្ចេញលើកដំបូងត្រូវបានបញ្ចប់ ចំណែកការបញ្ចេញលើកទី២ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែតុលាខាងមុខនេះ ។
ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់បន្ទាប់ពីការបញ្ចេញ លើកដំបូងដែលបានបញ្ចប់កាលពីថ្ងៃទី១១ ខែកញ្ញា ទោះបីជាទីក្រុងតូក្យូទទូចថាប្រតិបត្តិការនេះមិនមានហានិភ័យក៏ដោយ។
រុស្ស៊ី ដែលទំនាក់ទំនងជាមួយជប៉ុន ក៏បានធ្លាក់ចុះដុនដាបផងដែរនោះត្រូវបានគេរាយការណ៍ថាកំពុងពិចារណា លើបម្រាមនាំចូលអាហារសមុទ្រតាមប្រទេសចិន ពីប្រទេសជប៉ុនដែរ៕