សម្តេចធិបតី អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវលើកម្ពស់សុខុមាលភាពមនុស្សចាស់ ឲ្យបានប្រសើរថែមទៀត

2023/10/01 04:02:31 pm        447

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់​ត្រូវយកចិត្តទុកដាក់លើកកម្ពស់នូវ​សុខុមាលភាព​របស់​មនុស្សចាស់បន្ថែមទៀត ​ខណៈការយកចិត្តទុកដាក់ជួយ​មនុស្សចាស់​ប្រៀបបានដូចនឹងការជួយ​ខ្លួនឯង​យ៉ាងដូច្នេះដែរ។

តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ​ក្រោមវិធានបទ«ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា ​ការរៀបចំទិវាមនុស្សចាស់កម្ពុជា ​និងទិវា​មនុស្សចាស់អន្តរជាតិ នាថ្ងៃនេះ​មានគោលបំណងលើកកម្ពស់កិច្ចគាំពារ ​ដ៏មានប្រសិទ្ធភាព ​សំដៅលើកស្ទួយសុខុមាល ភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ​ហើយទិវានេះក៏បង្ហាញ​ឱ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់​ បុព្វការីជន​ ដែលបានបង្កើតធនធាន​ដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់​នូវចំណេះដឹង ចំណេះ ធ្វើ​និង​បទពិសោធន៍​យ៉ាង​ច្រើន​ឥតគណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយផងដែរ។

សម្តេចធិបតី បានចាត់ទុកទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្ស​ចាស់​អន្តរជាតិ ជាទិ​វាបុណ្យរំលឹក​ដល់​គុណូបការៈរបស់​មនុស្សវ័យចាស់កម្ពុជា ​បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបាន កសាង ​និងបន្សល់ទុកនូវកេរមរតកដ៏​ថ្លៃថ្លា​សម្រាប់កូនចៅជំនាន់នេះ​ និងជំនាន់ក្រោយៗទៀត។

តាមរយៈសារលិខិតនេះ សម្រេចធិបតី​នាយករដ្ឋមន្រ្តីកម្ពុជា ​បានអំពាវនាវដល់ ​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ​គណៈកម្មាធិការជាតិកម្ពុជា ​ដើម្បី​មនុស្សចាស់​គ្រប់ក្រសួង ស្ថាប័ន​ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ​ត្រូវបង្កើនការយកចិត្តទុកដាក់និងគាំទ្រ តាម​គ្រប់មធ្យោបាយ​ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យ​ចាស់​ឱ្យបានកាន់​តែល្អ​ប្រសើរ​ឡើង។ ហើយគ្រប់ក្រសួង ស្ថាប័ន ​ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើន​ការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ​នៅពេលចុះបំពេញ​ការងារ​តាមមូលដ្ឋាន សូម​ឆ្លៀត​សួរសុខទុក្ខ ​និង​ជួយ​ឧបត្ថម្ភ​ដល់ជនចាស់​ជរាជាពិសេស​ជនចាស់ជរាពិការដែល​មានការ​លំបាកនៅតាមសហគមន៍ជាដើម។

សម្តេចធិបតី ក៏អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ជួយបង្កលក្ខណៈងាយ​ស្រួល​ដល់សមាគម​មនុស្សចាស់​កម្ពុជា​ដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញ​សកម្មភាព​បង្កើតជួយពង្រឹង ​និងពង្រីកសមាគមមនុស្សចាស់នៅ​តាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើន​ស្មារតីសាមគ្គីជួយគ្នាទៅវិញ ​ទៅមករវាងមនុស្សចាស់ទូទៅនៅកម្ពុជា​ ជាពិសេសមនុស្សចាស់​ជរាពិការ មនុស្សចាស់​ជរាមានជំងឺក្រីក្រគ្មានទីពឹង។ ​កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយ​វិទ្យុ និងទូរទស្សន៍ ​ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ ​និងអន្តរជាតិនានា សូម​បន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រ​ផ្នែកជំនួយមនុស្សធម៌ ​ទាំងស្បៀង​ សម្ភារ ថវិកា បច្ចេកទេស​សម្រាប់​ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ​ដែលបាន ​និងកំពុងជួបប្រទះការលំបាក ទាំងផ្នែកជីវភាព​ និងសុខភាពទាំងផ្លូវកាយ​ និងផ្លូវចិត្ត។​គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ ​និង​ទំនៀមទម្លាប់​ល្អរបស់ខ្មែរយើង​ ជាពិសេសត្រូវអប់រំកូនចៅ និង​ក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ​និងចេះគោរពព្រឹទ្ធាចារ្យជាដើម។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ​និងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន ​សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្នាដៃ និង​សមិទ្ធផល​នានា​ដែលមនុស្សវ័យចាស់​បានបន្សល់ទុកសម្រាប់មនុស្ស​ជំនាន់ក្រោយ ក៏ដូចជា​សម្រាប់សង្គមជាតិ​ទាំងមូល​ និងផ្សព្វផ្សាយ​សកម្មភាពនានា​ដែល​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ និង​លើកស្ទួយ​សុខុមាលភាព​មនុស្ស​វ័យ​ចាស់​នៅក្នុង​សង្គម​កម្ពុជា​ទាំង​មូល​ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm