កងទ័ពអាសឥណ្ឌា បានប្រារព្ធខួប៩១ឆ្នាំនៃការបង្កើតកងទ័ពអាកាសរបស់ខ្លួន ដោយបានបង្កើតពិព័រណ៍អាកាសដើម្បីបង្ហាញយន្ដហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្រចំនួន៥០គ្រឿង នៅក្នុងកលយុទ្ធផ្សេងៗ ក្នុងក្រុងបូប៉ាល់ភាគកណ្ដាលប្រទេសឥណ្ឌា។

កងទ័ពអាកាសឥណ្ឌាបានបង្ហាញ កម្លាំងយន្ដហោះរបស់ខ្លួនមួយចំនួនដែលគេចង់បង្ហាញបំផុត ក្នុងនោះរួមមានឧទ្ធម្ភាសចក្រម៉ាកឈីណុក យន្ដហោះម៉ាកស៊ូខយ SU-30MKI យន្ដហោហោះប្រភេទ Tejasនិងឧទ្ធម្ភាគចក្រ C-130j Super Herculesក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
ព្រឹត្ដិការណ៍នះ ស្ថិតក្រោមអធិបតីភាព ប្រមុខរដ្ឋាភិបាលរដ្ឋ លោក ស៊ីវរ៉ាស ស៊ីង ឆូហាន (Shivraj Singh Chouhan) និងក៏បានមើលឃើញោងដែរទាហានឆ័ត្រយោងមួយក្រុមមានសមាជិក១០នាក់ដែលមកពីកងទ័ពអាកាសឥណ្ឌា កំពុងបង្ហាញ ការហោះហើរពត់ពេនលើអាកាសនៅកម្ពស់ចាប់ពី ១០.000ហ្វីតឡើង។
កងទ័អាកាសឥណ្ឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ខែតុលា ឆ្នាំ១៩៣២ ដោយមានជំនួយពីកងទ័ពអាកាសភូមិន្ទអង់គ្លេស។ទិវាកងទ័ពអាកាស ត្រូវបានគេតាមដានមើលលើកដំបូងក្នុងឆ្នាំ១៩៣២ ជាពេលដែលឥណ្ឌា កំពុងស្ថិតក្រោមអាណានិគមអង់គ្លេស។ហើយនៅពេលនោះ កងទ័ពអាកាសឥណ្ឌា ក៏ជាជំនួយដល់ចក្រភពនោះផងដែរ៕អត្ថបទ មករា
