ប្រធានទីភ្នាក់ងាជនភៀសខ្លួនសហប្រជាជាតិឬ(UNHCR) បាននិយាយ កាលពីថ្ងៃសៅរ៍ថា ជនភៀសខ្លួន ជាង១០០.000នាក់ ដែលចេញពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ឥឡូវនេះបានទៅដល់ប្រទេសអាមេនីហើយ។

នាងស៊ីរ៉ានុស សាស៊ីយ៉ាន់ (Siranush Sargsyan) ជាអ្នកយកពត៌មានឯករាជ្យម្នាក់ដែលកំពុងរាយការពីការធ្វើដំណើររបស់ជនជាតិភាគតិចអាមេនីពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ប្រាប់អ្នកយកពត៌មានReutersថា ប្រជាជនរាប់ពាន់នាក់បានជាប់នឹងការស្ទះចរាចេដ៍ធំមួយនៅលើផ្លូវជាតិតំបន់ភ្នំឆ្ពោះទៅកាន់ប្រទេសអាមេនី។
នាងសាស៊ីយ៉ាន់បានរាយការថា ប្រជាជនជាច្រើនកំពុងស្ថិតក្នុងស្ថានភាពខ្វះថ្នាំសង្កូវព្យាបាល ហើយកំពុងត្រូវការផ្នែកវេជ្ជសាស្រ្ដជាបន្ទាន់។
ប្រទេសអាមេនីបានស្នើរសុំជំនួយសហភាពអឺរ៉ុបកាលពីថ្ងៃសៅរ៍ ដើម្បីជួយដោះស្រាយការមកដល់ជនភៀសខ្លួនពីតំបន់ណាហ្គូណូការ៉ាបាក់ចាប់តាំងពីប្រទេសអាហ្ស៊ើបៃហ្សង់បានចូលកាន់កាប់តំបន់នោះឡើងវិញកាលពីសប្ដាហ៍មុនមក៕
