រដ្ឋមន្ត្រីមហាផ្ទៃប្រទេសទួរគីបានឲ្យដឹងថា ការផ្ទុះមួយនៅជិតរដ្ឋសភាទួរគី ក្នុងទីក្រុងអង់ការ៉ា គឺជាការវាយប្រហារភេរវកម្ម ដែលបានបណ្តាលឲ្យមន្ត្រីនគរបាល ២នាក់ រងរបួស ។

លោក Ali Yerlikaya បានប្រាប់ថា អ្នកវាយប្រហារ ២នាក់ បានធ្វើទៅកន្លែងនោះដោយរថយន្តយោធាប្រហែលម៉ោង ៩:៣០ ម៉ោងក្នុងស្រុក (ត្រូវនឹង ៦:៣០ ម៉ោងសកល) ហើយបានធ្វើការវាយប្រហារតែម្ដង។
លោក Yerlikaya បាននិយាយថា អ្នកវាយប្រហារម្នាក់បានបំផ្ទុះខ្លួនឯងនៅមុខអគារក្រសួង ហើយម្នាក់ទៀតត្រូវបាន «ទប់ស្កាត់»។ នៅមុននេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការផ្ទុះមួយត្រូវបានឮនៅក្បែរដ្ឋសភា៕
