រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសរបស់ទីក្រុងហុងកុង (SAR) បានប្រារព្ធពិធីបង្ហូតទង់ជាតិ នៅព្រឹកថ្ងៃអាទិត្យ (ទី១ ខែតុលា) ដើម្បីអបអរសាទរខួបលើកទី៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

អតីតនាយកប្រតិបត្តិ និងជាអនុប្រធាននៃគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លោក Leung Chun-ying នាយកប្រតិបត្តិ លោក John Lee Ka-chiu និងបណ្ដាមន្ត្រីដទៃទៀត បានចូលរួមក្នុងពិធីនេះ។
ពិធីបង្ហូតទង់ជាតិនេះ ត្រូវបានប្រារព្ធឡើងនៅទីលាន Golden Bauhinia ខាងក្រៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុង ក្នុងតំបន់ Wan Chai នៅវេលាម៉ោង ៨:០០ ម៉ោងក្នុងស្រុក។
ក្រុមចម្រៀងមកពីអនុវិទ្យាល័យ Clementi (Clementi Secondary School) បានច្រៀងចម្រៀងជាតិ ដែលច្រៀងនាំមុខដោយអ្នកចម្រៀងលោក Alex Tam និងអ្នកនាង Li Yang ជាមួយវង់តន្ត្រី ដែលប្រគំដោយក្រុម Police Band។ ទង់ជាតិរបស់ប្រទេសចិន និងទង់ជាតិតំបន់រដ្ឋបាលពិសេសរបស់ទីក្រុងហុងកុង (SAR) ត្រូវបានបង្ហូតឡើង អមដោយការស្រែកច្រៀងយ៉ាងឱឡារិក៕

