ម៉ិកស៊ិក៖ វិទ្យាស្ថានអន្តោប្រវេសន៍ប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់១០នាក់ស្លាប់ និង១៧នាក់រងរបួសធ្ងន់ នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងដឹកពួកគេ បានជួបឧបទ្ទវហេតុ នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិកភាគខាងត្បូង។
ឧបទ្ទវហេតុនេះ បានកើតឡើង នៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិកលើផ្លូវហាយវ៉េ Pijijiapan-Tonala ក្នុងរដ្ឋ Chiapas ជាផ្លូវធម្មតាមួយដែលធ្វើដំណើរដោយជនអន្តោប្រវេសន៍ឆ្លងកាត់ចូលទៅក្នុងប្រទេសម៉ិកស៊ិក ពីប្រទេសហ្គាតេម៉ាឡា ក្នុងផ្លូវធ្វើដំណើរទៅភាគខាងជើង ឆ្ពោះទៅសហរដ្ឋអាមេរិក។
វិទ្យានស្ថានទេសន្តប្រវេសន៍ជាតិ(INM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញប្រភេទ Ford ត្រូវបានរៀបចំដើម្បីដឹកមនុស្សជាច្រើននាក់ ដែលបានភៀសខ្លួនចេញពីកន្លែងគ្រោះថ្នាក់។
វិទ្យាស្ថាន IMN និយាយថា មនុស្ស១៧នាក់ដែលបានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកំពុងត្រូវបានពិនិត្យ។
ជនអន្តោប្រវេសន៍ម្នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ដែលបានស្លាប់គឺជាកុមារ។ គ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធទៅនឹងជនអន្តោប្រវេសន៍ ពុំមែនជារឿងប្លែកនោះទេ នៅក្នុងប្រទេសម៉ិកស៊ិក ជាកន្លែងដែលមនុស្សជាច្រើនឆ្លងកាត់ប្រទេសនេះ ទៅកាន់សហរដ្ឋអាមេរិក ធ្វើដំណើរដោយគ្មានការអនុញ្ញាត ហើយយានយន្តពុំមានការថែទាំងល្អឡើយ។

