នៅប៉ុន្មានម៉ោងនៅពេលព្រឹក បុរសមួយក្រុមស្លៀកពាក់ឯកសណ្ឋានយោធា បានលេចមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋ ហើយអះអាងថា បានដណ្តើមអំណាចពីប្រធានាធិបតី ដែលគ្រួសាររបស់គាត់ បានគ្រប់គ្រងប្រទេសអស់ជាច្រើនទសវត្សរ៍មកហើយ។
នេះគឺជាឈុតមួយដែលបានចាក់ផ្សាយថ្មីៗបំផុតនៅក្នុងប្រទេសហ្គាបុង ក្នុងខែសីហា ប៉ុន្តែបានស្គាល់ផងដែរនៅក្នុងផ្នែកនៃទ្វីបអាហ្រ្វិកនេះ ដែលជាតំបន់ដ៏ធំដែលគេស្គាល់ថាជា«ខ្សែក្រវាត់រដ្ឋប្រហារ» ជាមួយនឹងខ្សែសង្វាក់ជាបន្តបន្ទាប់នៃមេដឹកនាំយោធាដែលលាតសន្ធឹងពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយ ទៀត។

យ៉ាងហោចណាស់មានរដ្ឋប្រហាររាប់សិបនៅអាហ្រ្វិកខាងលិច និងកណ្តាល ចាប់តាំងពីឆ្នាំ ២០២០ ដោយ៨លើកបានជោគជ័យ ខណៈពេលដែលប្រទេសផ្សេងទៀតបរាជ័យ ឬឈានដល់ជម្លោះ។ កត្តាជំរុញមានភាពស្មុគ្រស្មាញ និងមានភាពខុសប្លែកគ្នា ប៉ុន្តែអ្នកជំនាញហាក់ដូចជាយល់ស្របថា អាហ្រ្វិក គឺស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ តើលទ្ធិប្រជាធិបតេយ្យកាន់តែច្រើននៅលើទ្វីបដែលធំជាងគេទីពីររបស់ពិភពលោក នឹងរងគ្រោះដោយសារការកាន់កាប់ដោយយោធា ឬតើពួកគេនឹងធ្វើការអំពាវនាវដ៏ខ្លាំងក្លា ដើម្បីឲ្យមានអភិបាលកិច្ចកាន់តែប្រសើរឡើងឬយ៉ាងណា?
រដ្ឋប្រហារនៅប្រទេសហ្គាបុង បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី លោក អាលី បុងហ្គោ អនឌីមបាស (Ali Bongo Ondimba) បានឈ្នះការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិទីបី នៅក្នុងការបោះឆ្នោតមួយ ដែលត្រូវបានរិះគន់ដោយអ្នកសង្កេតការណ៍អន្តរជាតិ។ មេដឹកនាំរដ្ឋប្រហារ បានដាក់លោក បុងហ្គោឲ្យស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះរយៈពេលមួយសប្តាហ៍។
លោកបានក្លាយជាប្រធានាធិបតីនៃប្រទេសអាហ្វ្រិកកណ្តាលដែលសម្បូរប្រេងនេះនៅឆ្នាំ២០០៩ បន្ទាប់ពីមរណភាពរបស់ឪពុករបស់ខ្លួនដែលបានគ្រប់គ្រងអំណាច តាំងពីឆ្នាំ១៩៦៧។
