យោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលដែលទទួលបានដោយសារព័ត៌មាន CBS News ក្រុមទីភ្នាក់ងារអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកបានដំណើរការជនអន្តោប្រវេសន៍ជាង ២០០.០០០ នាក់ ដែលបានឆ្លងកាត់ព្រំដែនភាគខាងត្បូងដោយខុសច្បាប់កាលពីខែកញ្ញាថ្មីៗនេះ ជាកម្រិតខ្ពស់បំផុត ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២៣ នេះ ស្របពេលរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ព្យាយាមទប់ទល់នឹងការធ្វើអន្តោប្រវេសន៍ដ៏ច្រើន ដែលកំពុងគ្រប់គ្រងតំបន់នេះ ។

ស្ថិតិផ្ទៃក្នុងពីនាយកដ្ឋានសន្តិសុខមាតុភូមិបានបង្ហាញថា ក្រុមទីភ្នាក់ងារល្បាតព្រំដែនកាលពីខែមុនបានកត់ត្រាចំនួនជនអន្តោប្រវេសន៍ប្រមាណ២១០.០០០នាក់ ដែលបានចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតនៅចន្លោះកំពង់ផែផ្លូវការច្រកចូលតាមព្រំដែនម៉ិកស៊ិក ដែលកើនឡើងពី១៨១.០០០នាក់ កាលពីខែសីហា ។
តួលេខនៃចំនួនជនអន្តោប្រវេសន៍ កាលពីខែកញ្ញា គឺជាតួលេខខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២នៅពេលអង្គភាពល្បាតព្រំដែនបានចាប់ខ្លួនជនអន្តោប្រវេសន៍ ចំនួន ២២២.០០០នាក់ ជាតួលេខប្រចាំខែខ្ពស់បំផុតទីពីរក្នុងកំណត់ត្រា។ កាលពីខែឧសភា ឆ្នាំ ២០២២ កន្ងទៅ អង្គភាពល្បាតព្រំដែន បានរាយការណ៍ពីអន្តោប្រវេសន៍ ចំនួន ២២៤.០០០នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។
ត្រឹមតែជាលើកទីពីរក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ទិន្នន័យពីនាយកដ្ឋានសន្តិសុខមាតុភូមិបានដែលពុំបានផ្សព្វផ្សាយបង្ហាញថា ជនអន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនលើស២ លាននាក់។ ទិន្នន័យទាក់ទងនឹងឆ្នាំសារពើពន្ធ២០២៣នេះ ដែលបានបញ្ចប់កាលពីចុងសប្តាហ៍នេះ ។ ជនអន្តោប្រវេសន៍សរុបចំនួន ២,២ លាននាក់ក្នុងឆ្នាំសារពើពន្ធ 2022 នៅតែជាចំនួនខ្ពស់បំផុតប្រចាំឆ្នាំ៕

