តំណាងសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំប្រទេសលីបង់ បានចេញសេចក្តីប្រកាសជាសាធារណៈលើកដំបូងអំពីតួនាទីរបស់របបអ៊ីរ៉ង់ ក្នុងការសម្លាប់រង្គាលលើយោធា និងបុគ្គលិកការទូតអាមេរិក នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០នៅទីក្រុងបេរូត។

វិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា (MEMRI) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ហើយជាលើកបានបកប្រែបទសម្ភាសន៍អំពីគ្រាប់បែកជាមួយលោក សាយយ៉េដ អ៊ីសសា តាបាតាបៃ (Sayyed Issa Tabatabai) ដែលបម្រើការជាអ្នកតំណាងមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោកអាលិ ខាមីណេ ( Ali Khamenei) នៅក្នុងប្រទេសលីបង់។
ទីភ្នាក់ងារព័ត៌មានសាធារណៈរដ្ឋឥស្លាម (IRNA) ដែលគ្រប់គ្រងដោយរដ្ឋ បានពិនិត្យយ៉ាងរហ័សនូវការបង្ហាញដ៏អាក្រក់ដែល លោក តាបាតាបៃ បានធ្វើអំពីតួនាទីរបស់អ៊ីរ៉ង់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើជនជាតិអាមេរិក ប៉ុន្តែ MEMRI បានរក្សាទុកច្បាប់ចម្លងមួយច្បាប់។
ប្រទេសអ៊ីរ៉ង់និងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ចលនាភេរវកម្មហេសបូឡាហ៍ (Hezbollah) ដែលកំណត់ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលីបង់ ត្រូវបានគេស្តីបន្ទោសចំពោះការទម្លាក់គ្រាប់បែកលើស្ថានទូតអាមេរិកនៅទីក្រុងបេរូតក្នុងឆ្នាំ១៩៨៣ ដែលក្នុងនោះមនុស្ស៦៣នាក់រួមទាំងជនជាតិអាមេរិក១៧នាក់ ត្រូវបានស្លាប់ ហើយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ទៀត បានបំផ្ទុះបន្ទាយទាហានរបស់សមាជិកអាមេរិក និងបារាំងនៃកងកម្លាំងពហុជាតិនៅប្រទេសលីបង់ក្នុងឆ្នាំ១៩៨៣ ដែលក្នុងនោះទាហានម៉ារីនអាមេរិកចំនួន ២២០នាក់ ទាហានជើងទឹកអាមេរិកចំនួន ១៨នាក់ និងទាហានអាមេរិកចំនួន ៣នាក់ បានបាត់បង់ជីវិត។ កងទ័ពបារាំង៥៥នាក់ ក៏ត្រូវបានគេសម្លាប់ ក្នុងការវាយប្រហារភេរវកម្មនោះដែរ។

