
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសនៅថ្ងៃនេះពីការរកឃើញប្រជាពលរដ្ឋ ៣៩នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើពលករខ្មែរចំនួន ៣០នាក់ បន្ទាប់ពីពួកគេវិលត្រឡប់មកពីប្រទេសថៃ។
ចំណែកឯករណីឆ្លងថ្មី ០៨នាក់ទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញលើពលរដ្ឋនៅក្នុងទីក្រុងប៉ោយប៉ែតទាំងអស់ ក្នុងនោះមានទាំងកុមារាម្នាក់អាយុ ៧ឆ្នាំ និងទារកអាយុ ២ខួបផងដែរ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៦៦នាក់ទៀត នៅក្នុងខេត្តនេះ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕