កូរ៉េ ជប៉ុន ហុងកុង និងអ៊ូសប៊ែគីស្ថានឡើងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាល់ទាត់​កីឡាអាស៊ី

2023/10/02 06:52:56 pm        1.1 K

ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រកបាន ៤ គ្រាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមការពារមេដាយមាសកូរ៉េខាងត្បូង បានបន្តដំណើរឈ្មោះ​ទៅការពារ​មេដាយ​របស់​ខ្លួន​ដោយ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះចិន ២-០។

ពីរគ្រាប់របស់កូរ៉េធ្វើបានដោយ Hong Hyun-seok និង Song Min-kyu គ្រប់គ្រាន់​ល្មម​ ដើម្បី​ឡើង​វគ្គ៤ ក្រុមចុងក្រោយ និងមានតែការខកចិត្តសំរាប់ម្ចាស់ផ្ទះចិន។

ងាកមកជប៉ុន ក៏បានបន្តដំណើរទៅមុខដែរក្រោយយកឈ្នះកូរ៉េខាងជើងយ៉ាងតានតឹង ២-១។

ជប៉ុននាំមុខមុនដោយ Kontaro Uchino នៅនាទីទី ៥០ តែកូរ៉េខាងជើងក៏តាមស្មើវិញនៅនាទីទី ៧៤ ដោយ Kim Kuk Bom មុនពេលដែលជប៉ុនបានបាល់ពិន័យ ១១ ម៉ែត្រ​មួយ​ស៊ុត​សម្រេច​ដោយ Yuta Matsumara នៅនាទីទី ៧៨។ ចប់ការប្រកួតជប៉ុនឈ្នះ ២-១ តែកីឡាករ​របស់​ក្រុម​កូរ៉េខាង​ជើង​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់អាជ្ញាកណ្តាលដែលផ្តល់បាល់ពិន័យ ១១ ម៉ែត្រដល់ជប៉ុន និងបាន​នាំ​គ្នា​ឡោម​ព័ទ្ធ​អាជ្ញា​កណ្តាលនៅពេលបញ្ចប់ការប្រកួត។

សូមបញ្ជាក់ថា កូរ៉េខាងជើងទើប​បង្ហាញ​ខ្លួន​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​តាំង​ពី​វិបត្តិ​កូវីដ-១៩​។

អ៊ូសប៊ែគីស្ថានក៏តានតឹងដែរទំរាំឈ្នះអារ៉ាប់បីសាអ៊ូឌីតដោយលទ្ធផល ២-១ ខណៈអ៊ូសប៊ែគីស្ថាននាំមុខមុន ២ គ្រាប់មុនពេលដែលអារ៉ាប៊ីសាអ៊ូឌីតតាមបានមួយគ្រាប់វិញ និង​បាត់បង់កីឡាករម្នាក់នៅចុងម៉ោង។

ចុងក្រោយនេះហុងកុង ធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយយកឈ្នះអ៊ីរ៉ង់ ១-០ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​គ្រាប់បាល់របស់ Poon Pui Hin នៅនាទីទី ៤៧។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃពុធនេះ ដោយហុងកុងត្រូវជួបជប៉ុន ខណៈ​អ៊ូស​ប៊ែគីស្ថាន​ជួប​កូរ៉េ​៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm