ក្រុមវាយកូនគោលអឺរ៉ុបបានយកឈ្នះក្រុមអាមេរិក ដើម្បីគ្រងជើងឯកពានរង្វាន់ Ryder Cup ក្នុងទឹកដីរបស់ខ្លួននៅទីក្រុង Rome ប្រទេសអ៊ីតាលី។
ឈានដល់ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ក្រុមអឺរ៉ុបត្រូវការត្រឹម ៤ ពិន្ទុប៉ុណ្ណោះពីការប្រកួតសរុប១២ ប្រកួតឯកតជននៅថ្ងៃអាទិត្យដើម្បីគ្រងជើងឯក។

ជាក់ស្តែងអឺរ៉ុបបានយកឈ្នះនៅថ្ងៃអាទិត្យដោយ Viktor Hovland, Rory McIlroy, Tyrrell Hatton, Tommy Fleetwood និងកីឡាករស្កុតឡេន Robert Macintyre។
ជ័យជំនះនេះក៏បានធ្វើឱ្យក្រុមវាយកូនគោលអឺរ៉ុប គ្រងជើងឯកនៅក្នុងទឹកដីរបស់ខ្លួនរយៈពេល ៣០ឆ្នាំចុងក្រោយ និងមានកីឡាករ ៥ នាក់របស់អឺរ៉ុបដែលមានវត្តមាននៅពេលនេះឈ្នះជើងឯក Ryder Cup នៅក្នុងទឹកដីរបស់ខ្លួន។

គិតតាំងពីបង្កើតឡើងរយៈពេល ៩៦ ឆ្នាំ Ryder Cup បានរៀបចំឡើងបាន ៤៤ លើក ក្នុងនោះអឺរ៉ុបឈ្នះ ២៧ លើក អាមេរិកឈ្នះ ១៥ លើក និងស្មើគ្នា ២ លើក៕ អត្ថបទ៖នាង សុភាវុធ
