អភិបាលក្រុង លោក Joes Ballesta បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អ្នកស្លាប់ដោយសារអគ្គិភ័យឆេះនៅក្លឹបកម្សាន្តក្នុងទីក្រុង Murcia ប្រទេសអេស្ប៉ាញភាគអាគ្នេយ៍ កើនឡើងដល់យ៉ាងហោចណាស់១៣នាក់។
យោងតាមអង្គភាពសង្គ្រោះបន្ទាន់ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែស្វែងរកអ្នកបាត់ខ្លួនបន្ទាប់ពីការឆាបឆេះ។
នៅពេលដំបូងលោក Diego Seral នគរបាលជាតិរបស់ប្រទេសអេស្ប៉ាញ បានប្រាប់អ្នករាយការណ៍ព័ត៌មានថា អ្នកស្លាប់ត្រូវបានរកឃើញនៅក្នុងក្លឹបកម្សាន្ត Fonda Milagros ជាក្លឹបកម្សាន្តមួយក្នុងចំណោមក្លឹបចំនួន៣នៅជាប់ៗគ្នា ដែលទទួលរងការបំផ្លាញភាគច្រើនដោយអគ្គិភ័យ រួមទាំងការបាក់រលំដំបូល។
អ្នកស៊ើបអង្កេតរបស់នគរបាល ពុំអាចចូលទៅដល់ទីតាំងនោះបានទេ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង និងគ្រោះថ្នាក់នៃការបាក់រលំអគារ។
អភិបាលក្រុងលោក Ballesta បានប្រកាសការកាន់ទុក្ខរយៈពេល៣ថ្ងៃសម្រាប់អ្នកដែលបានស្លាប់ ហើយ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង នៅខាងក្រៅសាលាក្រុង Murcia។

