ប្រព័ន្ធផ្សព្វផ្សាយប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថា បេសកកម្មអង្គការសហប្រជាជាតិ បានមកដល់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ កាលពីថ្ងៃអាទិត្យ ខណៈការភៀសខ្លួនចេញទ្រង់ទ្រាយធំរបស់ជនជាតិភាគតិចអាមេនីពីតំបន់នឹងជិតដល់ទីបញ្ចប់នៃការភៀសខ្លួន បន្ទាប់ពីការវាយលុករបស់យោធាអាស៊ែរបៃហ្សង់ កាលពីខែមុន។

បេសកកម្មនេះត្រូវបានដឹកនាំដោយមន្ត្រីផ្តល់ជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ជាដំណើរការចូលលើកដំបូងរបស់ស្ថាប័នពិភពលោកទៅក្នុងតំបន់មួយនេះក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកហើយ។
ប្រទេសអាមេនី បានស្នើសុំតុលាការពិភពលោក ដើម្បីបង្គាប់ឲ្យអាស៊ែរបៃហ្សង់ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីទីតាំងជនស៊ីវិលក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ និងផ្តល់ដំណើរការចូលរបស់អង្គការសហប្រជាជាតិ។
តុលាការពិភពលោក ត្រូវបានគេស្គាល់ជាផ្លូវការថាជា តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែកុម្ភះ បានបង្គាប់ឲ្យប្រទេសអាស៊ែរបៃហ្សង់ ធានាពីការធ្វើដំណើរដោយសេរី ឆ្លងកាត់តំបន់មួយដែលគេស្គាល់ថាច្រករបៀង Lachin ទៅនិងមកពីតំបន់នោះ។
ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីរដ្ឋាភិបាលអាមេនី ដែលបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ដំណើរការនៃការធ្វើដំណើរសម្រាប់អ្នកដែលមានបំណងភៀសខ្លួនពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ប្រទេសអាមេនី ដែលនៅជិតខាង ជិតដល់ទីបញ្ចប់ហើយ។
កាលពីព្រឹកថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក បាននិយាយថា ជនជាតិភាគតិចអាមេនីជាង១សែននាក់មកពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានធ្វើដំណើរមកដល់ មិនដល់មួយសប្តាហ៍ផង និងបាននិយាយថាអ្នកជំនាញជាបន្តបន្ទាប់ នឹងត្រូវបានបញ្ជូនទៅទីនោះ។ ការធ្វើដំណើររបស់ក្រុមគ្រួសារជនជាតិអាមេនី បានអស់កម្លាំងនិងស្រេកឃ្លាននៅសប្តាហ៍នេះ ដែលទទួលរងការបំផ្លាញដោយការផ្ទុះនៅឃ្លាំងប្រេងឥន្ធនៈ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧០នាក់ស្លាប់។
