Jorge Martin ឈ្នះការប្រកួតម៉ូតូ GP ភ្លៀងធ្លាក់ជោកជាំនៅជប៉ុន

2023/10/02 07:28:53 pm        122

កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Jorge Martin បានប្រជែងឈ្នះការប្រណាំងម៉ូតូ GP ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ នៅជប៉ុន ដែលបណ្តាលឱ្យមានការផ្អាកជាច្រើនសារ។

កីឡាកររបស់ក្រុមប្រណាំង Pramac Racing រូបនេះ​គឺ​ជាអ្ន​ក​ធ្វើ​បាន​លឿន​ជាង​គេ​ជា​កំណត់​ត្រា​នៅ​ទីលាន​ប្រណាំង Suzuka ប្រទេសជប៉ុននេះដើម្បីទទួលបាន Pole Position កាល​ពី​ថ្ងៃ​សៅរ៍​។

ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ភ្លៀវធ្លាក់ខ្លាំងតាំងពីពេលមុនប្រកួត និងដល់ពេលប្រកួត ខណៈ ​Jorge Martin បាននាំមុខការប្រកួតតាំងពីពេលចេញដំណើរ មុន​ពេល​ការ​ប្រកួត​ត្រូវ​បាន​គណៈកម្មការ​រៀបចំលើកទង់ពណ៌សនៅជុំទី ២ មានន័យថា​ កីឡាករ​ទាំង​អស់​អាច​ផ្លាស់​ប្តូរ​ម៉ូតូ​របស់​ខ្លួន​ទៅតាមស្ថានភាពផ្លូវដែលមានសំណើមខ្លាំង។

ការប្រកួតក៏បានដំណើរការបន្តខណៈ Jorge Martin ក៏មានកំហុសបន្តិចបន្តួច តែ​អាច​ប្រជែង​មក​នាំ​មុខ​គេ​វិញបាន ហើយក៏បានរក្សាការនាំមុខ មុនពេល​ដែល​ការ​ប្រកួត​ត្រូវ​បាន​ប្រកាស​បញ្ចប់​តែ​ម្តង​ ដោយ​សារភ្លៀងធ្លាក់ខ្លាំង មិនរាំងនៅ​ពេល​កីឡាករ​ទាំងអស់​ប្រណាំង​បាន​ជាង​ពាក់​កណ្តាល​ផ្លូវ​។​

ការប្រកួតក៏សំរេចផ្តល់លទ្ធផលដល់កីឡាករទាំងអស់ទៅតាមចំណាត់ថ្នាក់របស់ខ្លួនតែម្តង ហើយ Jorge Martin ជាអ្នកទទួលបានជ័យជំនះ។

ជ័យជំនះនេះធ្វើឱ្យ Jorge Martin ដេញពីក្រោយ Francesco Bagnaia តែ ៣ ពិន្ទុប៉ុណ្ណោះ ខណៈ​កីឡាករអ៊ីតាលីរូបនេះទទួលបានលេខ ២ ហើយលេខ ៣ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាករ​អេស្ប៉ាញ Marc Marquez របស់ក្រុមហុងដា៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm