កាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីរ៉ាក់ បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាចេញដើរតាមដងផ្លូវដើម្បីប្រារព្ធខួបលើកទី៤ នៃការតវ៉ាកាលពីខែតុលា ដែលបានផ្ទុះឡើងលើកដំបូងក្នុងឆ្នាំ២០១៩។ ក្រុមអ្នកតវ៉ា បានកាន់ទង់ជាតិអ៊ីរ៉ាក់ និងដុតសំរាមនៅលើដងផ្លូវ ខណៈអំពាវនាវការបះបោរឲ្យបន្តរហូតដល់តម្រូវការរបស់ពួកគេត្រូវបានបំពេញ។

កវីអ៊ីរ៉ាក់ម្នាក់ លោក Mouayad al-Khalidi បាននិយាយថា ដើម្បីប្រារព្ធខួបលើកទី៤ នៃការតវ៉ា និងការចាប់ផ្តើមការតវ៉ាលើកដំបូង ក្នុងឆ្នាំ២០១៩ ទី១ ត្រូវប្រារព្ធខួបនេះ និងមានមោទនភាព ព្រមទាំងចលនាដ៏ភ្លឺស្វាងនៅក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ាក់។ ទី២ យើងនឹងរក្សាដើម្បីទទួលបានការទាមទារបស់យើងសម្រាប់ការផ្លាស់ប្តូរ ដែលយើងប៉ងប្រាថ្នា និងបណ្តេញចេញក្រុមពុករលួយនេះនៅក្នុងអំណាច ដែលបានធ្វើឲ្យប្រទេសអ៊ីរ៉ាក់ជួបការលំបាកចាប់តាំងពីឆ្នាំ២០០៣មក។
នៅក្នុងឆ្នាំ២០១៩ ការតវ៉ាជាច្រើន បានផ្ទុះឡើងប្រឆាំងរដ្ឋាភិបាលរបស់លោក Adel Abdul Mahdi ដែលក្រុមបាតុករបានទាមទារការផ្លាស់ប្តូរប្រព័ន្ធនយោបាយ ខណៈពួកគេមើលឃើញថាជាអំពើពុករលួយចាក់ឬសជ្រៅ និងធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ភាគច្រើនស្ថិតភាពភាពក្រីក្រ។ មនុស្សជាង៥៦០នាក់ ភាគច្រើនជាបាតុករគ្មានអាវុធ ប៉ុន្តែក៏មានសមាជិកកងកម្លាំងសន្តិសុខផងដែរ បានស្លាប់ក្នុងពេលកងកម្លាំងសន្តិសុខ និងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបង្ក្រាប។
