ការប្រយុទ្ធគ្នាខ្លាំង បានផ្ទុះឡើងនៅប្រទេសម៉ាលី ភាគខាងជើងដោយក្រុមឧទ្ទាម Tuareg និយាយថា ពួកគេ បានចូលគ្រប់គ្រងទីក្រុង Bamba ពីក្រុមទាហាន។ ការចូលគ្រប់គ្រប់ទីក្រុង បានកើតឡើងបន្ទាប់ពីក្រុមអ្នកប្រយុទ្ធផ្តាច់ខ្លួន បាននិយាយថា ពួកគេបានសម្លាប់ទាហានជាង៨០នាក់នៅភាគកណ្តាលប្រទេស។

រដ្ឋាភិបាល បានបញ្ចាក់ថា មូលដ្ឋានកងទ័ពមួយកន្លែង ក្នុងតំបន់ Mopti ត្រូវបានដាក់គោលដៅកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។
ការកើនឡើងអំពើហិង្សា បានកើតឡើងខណៈកងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសម៉ាលី ក្នុងឆ្នាំ២០១៣ បានដកមកវិញតាមបទបញ្ជារបស់កងទ័ព។
ការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍លើទីក្រុង Dioura នៅចុងភាគខាងត្បូង គឺជាការវាយឆ្មក់មួយ ចាប់តាំងពីក្រុមឧទ្ទាម Tuareg បន្តការប្រយុទ្ធក្នុងខែសីហា បន្ទាប់ពីការដួលរលំកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥។
រឿងនេះ បានកើតឡើងស្របគ្នាជាមួយការកើនឡើងអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ទោះបីជាមានការដាក់ពង្រាយទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner របស់រុស្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២១ក៏ដោយ។
