ក្រុមការពារតំណែងជើងឯកបាល់ឱបពិភពលោក អាហ្វ្រិកខាងត្បូងកាន់តែកៀកក្នុងការឡើងវគ្គ ៨ ក្រុមចុងក្រោយហើយបន្ទាប់ពីយកឈ្នះតុងហ្កា។
អាហ្វ្រិកខាងត្បូងរកបាន ៣ Tries ក្នុងវគ្គទី ១ ដោយ Conus Reinach, Canan Moodie និង Deon Fourie មុនពេលដែលវគ្គទីពីរ ក៏រកបាន Tries បន្ថែមទៀតដោយ Jessie Kriel, Willie le Roux, Marco van Staden និង Kwagga Smith ខណៈលទ្ធផលនៅទីបញ្ចប់គឺអាហ្វ្រិកខាងត្បូងឈ្នះតុងហ្កា ៤៩-១៨។

ថ្វីបើឈ្នះការប្រកួតមែន អាហ្វ្រិកខាងត្បូងត្រូវរង់ចាំការប្រកួតស្កុតឡេន និង អៀកឡង់សប្តាហ៍នេះ ដើម្បីដឹងពីចំណាត់ថ្នាក់នៅក្នុងពូល B នេះ។

ងាកមកការប្រកួតនៅក្នុងពូល C វិញ អូស្រ្តាលីបានយកឈ្នះព័រទុយហ្កាល់ ៣៤-១៤ នៅសល់ក្តីសង្ឃឹមតិចតួចឡើងវគ្គបន្ត។
ព័រទុយហ្កាល់ជាអ្នកនាំមុខ តែក្រុមរបស់លោក Eddie Jones វាយបកដោយរកបាន ៥ Tries ដើម្បីទទួលបានពិន្ទុបន្ថែមយកឈ្នះការប្រកួតនេះ ៣៤-១៤។
អូស្រ្តាលីត្រូវរង់ចាំការប្រកួតរបស់កោះហ្វីជី ដែលត្រូវការត្រឹម ១ ពិន្ទុប៉ុណ្ណោះនៅពេលជួបព័រទុយហ្កាល់ ដើម្បីឡើងឈរពីលើអូស្រ្តាលីវិញ៕ អត្ថបទ៖នាង សុភាវុធ
