អត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ បានធ្វើដំណើរទៅប្រកួតកីឡាអាស៊ី នៅចិន

2023/10/02 09:06:29 pm        550

អត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ រួមមានកីឡាសូហ្វតិន្នីស, ទូកប្រពៃណីខ្នាអន្ដរជាតិ, ចំបាប់, ការ៉ាតេ និងកីឡាជឺជីតស៊ូ បានធ្វើដំណើរទៅទីក្រុង Hangzhou ប្រទេសចិន ជា​បន្ដ​បន្ទាប់ ​កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ ។

ក្នុងចំណោមអត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ សម្រាប់កីឡាចំបាប់ គឺមានប្រតិភូ គ្រូ​បង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៦នាក់, ទូកប្រពៃណី ឬទូកនាគ ១៧នាក់, សូហ្វតិន្នីស ១២​នាក់, កីឡាជឺជីតស៊ូ ២នាក់ និងកីឡាការ៉េតេ ដែលទើបចេញដំណើរពីកម្ពុជា កាលពី​យប់រំ​លង​អាធ្រាត្រ​ឈានចូលថ្ងៃទី០២ ខែតុលានេះចំនួន ១៤នាក់ ។

គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិកសរុប ១៧ប្រភេទកីឡាចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅ​ទីក្រុង Hangzhou ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ហើយមកទល់ពេលនេះ គ្រប់​អត្តពលិកទាំងអស់ បានធ្វើដំណើរទៅទីតាំងប្រកួត ហើយក៏មានអត្តពលិកមួយចំនួន បាន​បញ្ចប់​ការ​ប្រកួត និងត្រឡប់មកមាតុភូមិជាបណ្ដើរៗផងដែរ ដូចជាកីឡាគុនដាវ, ហែលទឹក, យូដូ, តេក្វាន់ដូ WT, បាល់ទះ, បាល់បោះ និងកីឡាគ្រិកឃីតជាដើម ដែលពុំទាន់មានកីឡាករ ឬ​កីឡាការិនី​រូបណាដណ្ដើមបានមេដាយជូនជាតិនោះទេ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm