រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មន្រ្តីរាជការចាំបាច់ត្រូវបុរេសកម្ម និងរៀបចំផែនការឱ្យបានច្បាស់លាស់ ទើបទទួលបានជោគជ័យក្នុងការងារ

2023/10/02 09:08:31 pm        257

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន និងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យក្នុងការងារ ហើយឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត ។

ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ អ្នកចេះពិតប្រាកដ អ្នកមានសមត្ថភាព គឺនឹងត្រូវបាន​លើក​តម្កើង​ឱ្យក្លាយទៅជាអ្នកដឹកនាំបន្តវេន ​នាពេលអនាគត អនុលោមតាមនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បាននឹង​កំពុងបង្កបរិយាកាសប្រកួតប្រជែង​ដោយស្មើភាព និងតម្លាភាពបំផុត ចំពោះមន្រ្តីរាជការ​ទាំងអស់ ដូចនេះទាមទារឱ្យមានភាពបុរេសកម្ម ​និងមានចំណេះដឹង ចេះរៀបចំផែនការ​យុទ្ធសស្រ្ត​ផ្ទាល់ខ្លួន និងបែងចែក ចាត់ចែងការងារអាទិភាព (ទាំងបច្ចេកទេស និងទាំងការងារបក្ស) ដើម្បីសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង។

ជាងនេះទៅទៀត អ្នកដែលមានស្នាដៃ ឯកឧត្តមរដ្ឋមន្រ្តី នឹងដំឡើងឋានន្តរស័ក្តិ រួមទាំងមេដាយ​ស្របទៅតាមពេលវេលា ដែលក្រសួងមុខងារសាធារណៈបានចែងផងដែរ ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ​ក្រសួងបានរៀបចំរួចហើយនូវយុទ្ធសាស្រ្តចក្រា ដែល​ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាននឹងកំពុងដាក់ឆ្លង​ជាមួយ​ថ្នាក់ដឹកនាំ ឱ្យពិនិត្យ និងសម្រេច ដើម្បីអគ្គនាយកដ្ឋាននីមួយៗ យកទៅបំបែក​ជាយុទ្ធសាស្រ្ត​សកម្មភាពការងារទៅតាមផែន និងជំនាញរៀងខ្លួន ក្នុងន័យជំរុញការងារ​សុក្រឹតកម្មបរិស្ថានកិច្ចឱ្យសម្រេចបានជោគជ័យ ដើម្បីឱ្យនាវាបរិស្ថានឈាន​ទៅមុខដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផល៕អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm