រតនៈគិរី គឺជាក្រុមកូនពៅវគ្គ ១/៤ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ខណៈសៀមរាប​បានត្រឹមខកចិត្ត

2023/10/02 09:23:32 pm        538

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ បាន​រក​ឃើញបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ(១/៤) គ្រប់ហើយ ដោយក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានក្លាយជាក្រុមកូនពៅសម្រាប់វគ្គដ៏សំខាន់នេះ បន្ទាប់​ពី​ប្រកួត​ស្មើ​ក្រុម​កំពូល​តារាង​ខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅ ។

ជំនួបបង្គ្រប់សប្ដាហ៍ទី១៧ និងជាគូប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះពូលD ក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានវាយបកតាមស្មើក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ ១-១ នៅដើមវគ្គទី២ ដោយ​ការ​ទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ ចាន់ ម៉ាន់ នៅនាទី៥៤ បន្ទាប់ពីត្រូវកីឡាករ ឆាយ ប៊ុនណារិទ្ធ រកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីនាទី១១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ បន្ដឈរកំពូលតារាង ដោយ​រកបាន ២០ពិន្ទុ គ្រាដែលក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានឡើងមកឈរ​លេខ​រៀង​ទី២ ​ក្នុងពូលD ដោយមាន ១៤ពិន្ទុក្នុងដៃ ដែលគ្រប់គ្រាន់ឲ្យពួកគេ ឡើងវគ្គ ៨ក្រុមចុងក្រោយ ហើយ​បញ្ចប់ក្ដីសង្ឃឹមថា ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដែលចាញ់ប្រៀប ១ពិន្ទុ​ត្រូវ​ធ្លាក់​មក​ឈរលេខរៀងទី៣ ក្នុងពូលប៉ុណ្ណោះ ។

ដូច្នេះសម្រាប់បេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ​នេះ គឺបានរកឃើញហើយ រួមមានពូលA គឺមានក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ ។ ពូល​B មានខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។ ពូលC មានខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំ-ខេត្ដ​ពោធិ៍សាត់ និងពូលD មានក្រុមសន្ដិភាព-ខេត្តកំពង់ធំ និងក្រុមអធិរាជដំរីឦសាន ខេត្ត​រតនៈគិរី ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm