ក្លិបបាល់ទាត់ស្កុតឡេន Glasgow Rangers បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Michael Beale ចេញពីតំណែងហើយក្រោយរងបរាជ័យ ៣ ប្រកួតក្នុងចំណោម ៧ ប្រកួតក្នុងលីគរដូវកាលនេះ។
បរាជ័យក្នុងទឹកដីរបស់ខ្លួនចុងសប្តាហ៍កន្លងទៅ ក្រោមថ្វីជើង Aberdeen បានធ្វើឱ្យ Rangers នៅពេលនេះដេញពីក្រោយគូប្រជែង Celtic ដល់ទៅ ៧ នៅក្របខណ្ឌ Scottish Premiership។

មុនជួប Aberdeen នេះដែរ Rangers ក៏បានរងបរាជ័យធ្ងន់កផងដែរក្រោមថ្វីជើង PSV នៅ UEFA Champions League។
អតីតខ្សែបម្រើក្លិបលោក Steven Davis ឡើងមកកាន់តំណែងបណ្តោះអាសន្នសិនទំរាំក្លិបរកបានអ្នកចាត់ការថ្មី។
រំលឹកថាលោក Michael Beale បានចាកចេញពី QPR កាលពីខែវិច្ឆិកាឆ្នាំមុនជំនួសតំណែងអ្នកចាត់ការសញ្ជាតិហូឡង់ Giovanni van Bronckhorst និងចាប់ផ្តើមអាជីពរបស់ខ្លួនដោយរកបានជ័យជំនះ ១៣ ក្នុងចំណោម ១៤ ប្រកួតដំបូងរដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ