
រដ្ឋាភិបាលនៅភាគខាងកើតប្រទេសលីប៊ី ត្រូវបានបង្ខំឱ្យពន្យារពេលសន្និសីទស្ដីពីការកសាងឡើងវិញសម្រាប់ទីក្រុង Derna ដែលរងគ្រោះដោយសារទឹកជំនន់ដ៏មហន្តរាយ ស្របពេលមានការព្រួយបារម្ភអំពីផែននការចំណាយនៃការបរិច្ចាគ និងកង្វះការសម្របសម្រួលជាមួយតំបន់ភាគខាងលិចរបស់ប្រទេស។
មួយផ្នែកធំនៃទីក្រុង Derna ត្រូវបានបំផ្លាញកាលពីយប់ថ្ងៃទី១០ ខែកញ្ញា នៅពេលដែលទឹកជំនន់ធ្ងន់ធ្ងរបានបណ្តាលឱ្យទំនប់ចំនួនពីរនៅពីលើទីក្រុងបានបាក់។ ចំនួនអ្នកស្លាប់ត្រូវបានគេដាក់ឱ្យលើសពីតួលេខ១០.០០០នាក់ ប៉ុន្តែមិនទាន់មានតួលេខផ្លូវការណាមួយត្រូវបានគេចាត់ទុកថាត្រឹមត្រូវនៅឡើយទេ។
ការពន្យល់ជាផ្លូវការសម្រាប់សន្និសិទការកសាងឡើងវិញ ដែលត្រូវបានពន្យារពេលពីថ្ងៃទី១០ ខែតុលា រហូតដល់ខែវិច្ឆិកា គឺដើម្បីផ្តល់ឱ្យបណ្ដាក្រុមហ៊ុនសាងសង់នូវ «ពេលវេលាចាំបាច់ ដើម្បីបង្ហាញការសិក្សា និងគម្រោងប្រកបដោយប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់ដំណើរការសាងសង់ឡើងវិញ»៕