
វិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាអំពីជម្លោះ និងសន្តិសុខ (PICSS) បាននិយាយកាលពីថ្ងៃអាទិត្យថា ទោះបីជាមានការកើនឡើងនៃចំនួនអ្នកស្លាប់និងរបួសក៏ដោយ ក៏ប្រទេសប៉ាគីស្ថាន បានមើលឃើញពី ការថយចុះគួរឲ្យកត់សម្គាល់នៃសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធគ្នាពេញមួយខែកញ្ញា ឆ្នាំ២០២៣។
ស្ថិតិថ្មីៗដែលចេញដោយ PICSS បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង គឺ៣៥ភាគរយនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ធៀបនឹងខែសីហា ឆ្នាំ ២០២៣ ជាខែដែលបានចុះបញ្ជីនូវប្រេកង់ខ្ពស់បំផុតនៃការវាយប្រហារបែបនេះ ក្នុងរយៈពេលតែមួយខែ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៤។
របាយការណ៍នោះ បានឲ្យដឹងថា នៅក្នុងខែកញ្ញា មានការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធចំនួន ៦៥លើកដែលបានបណ្តាលឲ្យមនុស្សស្លាប់ ១៣៦នាក់ស្លាប់ និង ១៤៤នាក់ រងរបួស។
របាយការណ៍នោះ បានឲ្យដឹងទៀតថា មានការកើនឡើង ៨៧ភាគរយនៃការស្លាប់របស់ជនស៊ីវិល បើធៀបនឹងខែសីហា ឆ្នាំ ២០២៣ ដោយជនស៊ីវិលចំនួន ៨៤នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធក្នុងខែកញ្ញា ខណៈដែល ៤៥នាក់ បានជួបជោគវាសនាស្រដៀងគ្នា កាលពីខែមុន។