
ប្រធានាធិបតីអារ៉ាប់រួម ដែលជារៀបចំកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ នាពេលខាងមុខនេះ កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យក្រុមហ៊ុនប្រេង និងឧស្ម័នដែលសំខាន់ចំពោះដំណោះស្រាយនេះ ចូលរួមការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ទោះបីជាឧស្សាហកម្មនេះ ជំរុញផលិតកម្មរបស់ខ្លួន ដើម្បីទទួលបាននូវការកើនឡើងតម្លៃថាមពលពិភពលោកក៏ដោយ។
ការអំពាវនាវរបស់លោក ស៊ុលតង់ អាល់ ចាប៊ឺ (Sultan al-Jaber) បង្ហាញពីគម្លាតរវាងសកម្មជនអាកាសធាតុ ដែលសង្ស័យពីទំនាក់ទំនងឧស្សាហកម្មរបសលោក និងការអំពាវនាវរបស់លោក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នរបស់ពិភពលោកយ៉ាងគំហុកជិតពាក់កណ្តាលក្នុងរយៈពេល៧ឆ្នាំ ដើម្បីកំណត់ការឡើងកម្តៅផែនដីដល់ ១,៥ អង្សាសេ (២,៧អង្សាហ្វារិនហៃ) បើប្រៀបធៀបទៅនឹងមុនសម័យឧស្សាហកម្ម។
លោកអាល់ចាប៊ឺ បាននិយាយថា៖«នោះគឺ North Star (អឌ្ឍគោលខាងជើងឆ្ពោះទៅរកអ័ក្សនៃផែនដី)។ តាមពិតវា គឺជាគោលដៅតែមួយគត់របស់យើង»។ «នេះគឺគ្រាន់តែជាការទទួលស្គាល់ និងគោរពវិទ្យាសាស្ត្រប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា៖«យើងត្រូវតែធ្វើដូចនេះ ខណៈពេលដែលធានាបាននូវភាពរុងរឿងរបស់មនុស្សតាមរយៈការបំពេញតម្រូវការថាមពលដល់ចំនួនប្រជាជន ដែលកំពុងកើនឡើងរបស់ភពផែនដីនេះ»។