
បេក្ខជនគាំទ្ររុស្ស៊ីលោក Robert Fico របស់ប្រទេសស្លូវ៉ាគី បានស្ថិតក្នុងជំហរចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបង្កើតរដ្ឋាភិបាល កាលថ្ងៃអាទិត្យ (ទី១ ខែតុលា) បន្ទាប់ពីបានឈ្នះការបោះឆ្នោតសភារបស់ប្រទេសនេះ។
គណបក្ស SMER-SSD របស់អតីតនាយករដ្ឋមន្ត្រី ៣សម័យកាល លោក Fico បានទទួលសំឡេងគាំទ្រជិត ២៣ភាគរយ ច្រើនជាងគណបក្សផ្សេងទៀត បន្ទាប់ពីធ្វើយុទ្ធនាការ ដោយសុំឲ្យមានការបញ្ចប់ជំនួយយោធាដល់អ៊ុយក្រែន។
រដ្ឋាភិបាលដែលដឹកនាំដោយលោក Fico នឹងឃើញថា ស្លូវ៉ាគី ដែលជាសមាជិករបស់អង្គាការណាតូ ចូលរួមជាមួយហុងគ្រី ក្នុងការបង្កើតបញ្ហាប្រឈមដល់ការស្របមតិគ្នារបស់សហភាពអឺរ៉ុបលើការគាំទ្រដល់អ៊ុយក្រែន។ រដ្ឋាភិបាលនេះ ក៏នឹងបង្ហាញផងដែរពីការផ្លាស់ប្តូរបន្ថែមទៀត ក្នុងតំបន់ ប្រឆាំងនឹងនិន្នាការសេរីនិយមនយោបាយ ដែលនឹងត្រូវបានធ្វើតេស្តម្តងទៀត នៅពេលដែលប្រទេសប៉ូឡូញដំណើរការបោះឆ្នោត នៅចុងខែនេះ។
ទោះបីជាត្រូវបានរុញចេញដោយការបោះឆ្នោតចាកចេញក៏ដោយ ក៏គណបក្សស្លូវ៉ាគីជឿនលឿនសេរីនិយមឬ PS បានឈ្នះឆ្នោតលំដាប់លេខ២។ មេដឹកនាំរបស់គណបក្សលោក Michal Simecka បានប្តេជ្ញាថា នឹងស្វែងរកដៃគូ ដើម្បីការពារកុំឲ្យមានការវិលត្រឡប់មកកាន់អំណាចវិញរបស់អតីតនាយករដ្ឋមន្ត្រីឆ្វេងនិយម៕