ប្រជាជនលីប៊ី សម្អាតកម្ទេចកម្ទី នៅក្រុង Derna ក្នុងកិច្ចខិតខំប្រឹងប្រែង «ធ្វើឲ្យជីវិតវិលមកធម្មតាវិញ»

2023/10/03 01:08:14 am        77

អ្នកស្រុកនៅភាគខាងកើតនៃទីក្រុង Derna របស់ប្រទេសលីប៊ី កំពុងព្យាយាមសម្អាតហាង និងផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ដ៏មហន្តរាយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានបំផ្លិចបំផ្លាញតំបន់ទាំងមូល។

ម្ចាស់ផ្សារទំនើបមួយ បានស្វាគមន៍បុរសម្នាក់ឲ្យចូលមកក្នុងអាជីវកម្ម ដែលរងខូចខាតរបស់គាត់ ឱបគាត់ ហើយដើរចេញមកជាមួយគាត់ ដោយនិយាយហ៊ឹមៗថា៖ «អរគុណព្រះជាម្ចាស់ ដែលខ្ញុំនៅមានជីវិត» ហើយបងប្រុសរបស់គាត់ឈ្មោះ Mohamed al-Ghoeil វ័យ ៤៩ឆ្នាំ បានរៀបរាប់ពីការឈឺចាប់និងភាពសោកសៅរបស់អ្នកស្រុកទីនេះ។

លោក Ghoeil បាននិយាយថា៖ «យើងបានសម្រេចចិត្តកាត់បន្ថយការឈឺចាប់ខ្លះរបស់ពួកយើង ដោយសម្អាតអ្វីដែលយើងអាចសម្អាតបាន ដើម្បីនាំជីវិតឲ្យត្រឡប់មកធម្មតាវិញ ក្នុងតំបន់រងទុក្ខនេះ»។ លោកបាននិយាយបន្ថែមថា «មនុស្សល្អមួយចំនួន» បានផ្តល់ឧបករណ៍សម្អាត ចំពេល «អវត្តមានទាំងស្រុង» ពីរដ្ឋ។

សូមបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីការបាក់ទំនប់ទឹក ដែលបណ្ដាលឲ្យមានទឹកជំនន់ជន់លិចទីក្រុង Derna កាលពីដើមខែនេះ ហើយរាប់ពាន់នាក់ទៀត នៅតែបាត់ខ្លួន ដោយអគារទាំងមូលជាច្រើនខ្នង ត្រូវបានទឹកហូរនាំចូលទៅក្នុងសមុទ្រ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm