
ក្រុមអ្នកនេសាទជប៉ុន ពុំអាចចាប់ផ្តើមប្រតិបត្តិការក្នុងរដូវកាលនេះដើម្បីចាប់ត្រី Okhotsk Atka mackerel នៅក្នុងដែនទឹក នៅជុំវិញកោះ Kunashiri បានទេ។ ការផ្អាកនេះកើតមានឡើងបន្ទាប់ពី ការសម្រេចចិត្តរបស់រុស្ស៊ី មិនចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីស្តីពីសុវត្ថិភាពទូកនេសាទជប៉ុន។
កោះ Kunashiri គឺជាកោះមួយក្នុងចំណោមកោះចំនួន៤ គ្រប់គ្រងដោយរុស្ស៊ី ដែលអះអាងសិទ្ធដោយប្រទេសជប៉ុន។ រដ្ឋាភិបាលជប៉ុន នៅតែរក្សាកោះទាំងនេះជាផ្នែកដែលមានមកជាយូរនៅដែនដីរបស់ប្រទេសជប៉ុន។ រដ្ឋាភិបាល និយាយថាកោះទាំងនេះ ត្រូវបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីសង្គ្រាមលោកលើកទី២។
នៅក្រោមកិច្ចព្រមព្រៀងទ្វេភាគី ប្រទេសទាំងពីរ មានកិច្ចពិភាក្សាប្រចាំឆ្នាំស្តីពី ការនេសាទដោយសុវត្ថិភាពនៅជុំវិញតំបន់នេះ ដោយដោះស្រាយបញ្ហាដូចជាអំឡុងរដូវកាលនេសាទ ការចាប់ត្រីក្នុងចំនួនកំណត់ និងលក្ខខណ្ឌផ្សេងៗទៀត។
ប្រទេសរុស្ស៊ី បានជូនដំណឹងដល់ប្រទេសជប៉ុន កាលពីខែមករាថា ខ្លួននឹងមិនចូលរួមកិច្ចពិភាក្សានៅឆ្នាំនេះនោះទេ។ ដូច្នេះហើយរដូវកាលនេសាទត្រី Okhotsk Atka mackerel នៅជុំវិញកោះ Kunashiri ដែលជាធម្មតាចាប់ផ្តើមនៅថ្ងៃទី១៦ ខែកញ្ញា ត្រូវបានពន្យាពេល។ ក្រុមអ្នកនេសាទ ដែលមានមូលដ្ឋាន នៅកោះហុកកៃដូភាគខាងកើត ពុំអាចចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេនៅជិតកោះនេះបានទេដោយគ្មានការពិភាក្សា។
ក្រសួងជលផល និយាយថា រុស្ស៊ីពុំបានបង្ហាញពីឆន្ទៈណាមួយដើម្បីបន្តការពិភាក្សាឡើយ។