
ប្រធានាធិបតីឥណ្ឌាលោក Draupadi Murmu និងលោកនាយករដ្ឋមន្រ្តី Narendra Modi បានដាក់កម្រងផ្កា ដើម្បីរំឭកដល់មេដឹកនាំចលនាសេរីភាពលោក មហាត្មៈ គន្ធី នៅថ្ងៃខួបកំណើតរបស់លោកនាថ្ងៃចន្ទនេះ ក្នុងរដ្ឋធានីញូវដែល្លី។
ដើម្បីប្រារព្ធខួបកំណើតលើកទី ១៥៤របស់លោក គន្ធី ក្រុមអ្នកនយោបាយផ្សេងទៀត រួមទាំងមេដឹកនំាគណបក្សប្រឆាំងលោក Mallikarjun Kharge ប្រធានសភាលោក Om Birla បានមកតាមក្រោយលោក Murmu ដើម្បីរំឭកខួបនៅស្តូបអនុស្សាវរីយ៍ Rajghat។
អំឡុងកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20ដែលទើបបញ្ចប់ទៅកាលពេលកន្លងមកនេះនៅក្នុងប្រទេសឥណ្ឌា ក្រុមមេដឹកនាំ បានជួបជុំគ្នានៅក្នុងពិធីដាក់កម្រងផ្កានៅស្តូបអនុស្សាវរីយ៍ Rajghat ។
លោក គន្ធី ដែលបានបង្អត់អាហាររហូតដល់ស្លាប់ ដើម្បីសុំឲ្យហិណ្ឌូ និងមូស្លីម បញ្ឈប់កុបកម្មនោះ បានក្លាយជានិមិត្តរូបនៃលទ្ធិនិយមរបស់ឥណ្ឌា ហើយនិងគាំទ្រប្រឆាំងការរើសអើងវណ្ណៈនិយមដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមហិណ្ឌូ ។
ចលនាគ្មានអំពើហិង្សារយៈពេលច្រើនទសវត្សរ៍របស់លោក បានធ្វើឲ្យចាប់អារម្មណ៍ដល់មេដឹកនាំជាច្រើន ដូចជាមេដឹកនាំសាសនា ដាឡៃ ឡាម៉ា និងលោក Nelson Mandela ដែលបានដឹកនាំចលនាប្រឆាំងនឹងគោលនយោបាយបំបែកជាតិសាសន៍នៅអាហ្វ្រិកខាងត្បូង៕