ក្រុមហ៊ុនប្រេង និងឧស្សាហកម្មធន់ធ្ងន់ ពិភាក្សាលើវិធានការទប់ស្កាត់ការបំភាយឧស្ម័ននៅមុនកិច្ចប្រជុំ COP28

2023/10/03 01:41:02 am        48

កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានក្រុមហ៊ុនប្រេង និងឧស្ម័ន បានពិភាក្សាជាមួយប្រធានឧស្សាហកម្មធន់ធ្ងន់ នៅប្រទេសអារ៉ាប់រួម ក្នុងកិច្ចខិតខំមួយដើម្បីឯកភាពគ្នាលើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក មុនកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ(COP28) នាខែក្រោយ ។

 ប្រធានប្រតិបត្តិកិច្ចប្រជុំ COP28 លោក Adnan Amin និយាយថា គោលដៅនៃជំនួបនេះ គឺដើម្បីធ្វើឲ្យអ្នកនៅក្នុងឧស្សាហកម្មធំៗ ប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នកាបូន ដែលនឹងជួយកំណត់ការឡើងកម្តៅផែនដី ។

 លោក Amin និយាយថា អ្វីដែលពួកយើងបានធ្វើនៅថ្ងៃនេះ គឺជាអ្វីមួយដែលពុំធ្លាប់មាននៅក្នុងដំណើរការកិច្ចប្រជុំ COP ។ វានឹងរួបរួមទាំងតម្រូវការ និងភាគីផ្គត់ផ្គង់ក្នុងលក្ខខណ្ឌបំភាយឧស្ម័ន ។

 លោកបន្តថា ពួកយើងសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀង មុនកិច្ចប្រជុំកំពូល COP28 ហើយបើសិនជាឧស្សាហកម្មប្រេង និងឧស្ម័នចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់បន្ថយសារធាតុកាបូន ហើយបើសិនជាពួកគេចុះហត្ថលេខាលើសារធាតុមេតាន កាត់បន្ថយការបំភាយឧស្ម័ន ការបំភាយឧស្ម័នមេតាន នោះនឹងក្លាយជាការរួមចំណែកដ៏ធំមួយលើការជជែកដេញដោលនេះ ។

 វាត្រូវបានគេមើលឃើញថាជាឱកាសដ៏សំខាន់មួយ សម្រាប់រដ្ឋាភិបាលដើម្បីបង្កើនវិធានការកំណត់ការឡើងកម្តៅផែនដី ក្នុងនោះរបាយការណ៍មកទល់នឹងពេលនេះឃើញប្រទេសច្រើន ពុំបានឈានដល់ការសន្យាកំណត់ការឡើងសីតុណ្ហភាព ១,៥អង្សាសេ ។ ការរួមបញ្ចូលក្រុមតំណាងប្រេង និងឧស្ម័ន គឺផ្ទុយពីកិច្ចប្រជុំកំពូលបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០២១នៅស្កុតលែន ជាទីដែលក្រុមហ៊ុនថាមពល ត្អូញត្អែថាពួកគេ ត្រូវបានគេរារាំងមិនឲ្យចូលរួមព្រឹត្តការណ៍ ។

 សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល COP28គ្រោងនឹងរៀបចំឡើងនៅទីក្រុង ចន្លោះថ្ងៃទី ៣០ ខែវិច្ឆិកា និងថ្ងៃទី ១២ ខែធ្នូ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm