
អ្នកតំណាងជាន់ខ្ពស់ផ្នែកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខរបស់សហភាពអឺរុប លោក ចូសេប បូរ៉ែល បាននិយាយនៅក្នុងក្រុងគីវ កាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបបានផ្ដល់ជំនួយចំនួន ៨៥ពាន់លានអឺរ៉ូឲ្យអ៊ុយក្រែន ចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្ដើមកាលពីខែកុម្ភៈឆ្នាំកន្លងទៅ។
លោកបូរ៉ែល បានថ្លែងបែបនេះនៅឯសន្និសីទសារព័ត៌មានមួយនៅក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់ក្រុងគីវ។
លោកបូរ៉ែល បាននិយាយថា ការគាំទ្រផ្នែកយោធារបស់យើងចំពោះអ៊ុយក្រែន បានឡើងដល់ចំនួន ២៥ពាន់លានអឺរ៉ូ ហើយរួមទាំងផ្នែកយោធា ផ្នែកស៊ីវិល និងផ្នែកមនុស្សធម៌ សរុបទាំងអស់បានឡើងដល់ ៨៥ពាន់លានអឺរ៉ូ ដែលជំនួយទាំងអស់នេះ បានមកពីស្ថាប័នអឺរ៉ុប និងប្រទេសជាសមាជិក ពោលគឺជាចំនួនមួយដ៏ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។
ប្រធានគោលនយោបាយកាបរទេសសហភាពអឺរ៉ុបរូបនេះ បាននិយាយថា ប្លុកអឺរ៉ុប នឹងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនថែមទៀត៕