
ការស្ទង់មតិរបស់ធនាគារកណ្តាល នៅថ្ងៃចន្ទ (ទី២ ខែតុលា) នេះ បានបង្ហាញថា បរិយាកាសអាជីវកម្មរបស់ប្រទេសជប៉ុនមានភាពកាន់តែប្រសើរឡើង ក្នុងរយៈពេល ៣ខែ រហូតដល់ខែកញ្ញា ដែលសបញ្ជាក់ឲ្យឃើញថា សេដ្ឋកិច្ចកំពុងទ្រាំទ្រជាមួយផលប៉ះពាល់ពីកំណើនសេដ្ឋកិច្ចពិភពលោក ដែលងើបឡើងក្នុងល្បឿនដ៏យឺត នាពេលនេះ។
សន្ទស្សន៍ដ៏គួរឲ្យមានទំនុកចិត្តរបស់ក្រុមហ៊ុនផលិតធំៗ បានឡើងដល់ ៩ពិន្ទុ ក្នុងខែកញ្ញា ដោយឡើងពី ៥ពិន្ទុ ក្នុងខែមិថុនា។ នេះបើយោងតាមស្ទង់មតិរបស់ Tankan ដែលត្រូវបានតាមឃ្លាំមើលយ៉ាងជិតស្និទ្ធពីសំណាក់ធនាគារកណ្តាលជប៉ុន ដោយប្រៀបធៀបជាមួយនឹងការព្យាករណ៍ទីផ្សារកណ្ដាល ដែលរំពឹងថា នឹងកើន ៦ពិន្ទុ។
ការស្ទង់មតិបានបង្ហាញថា សន្ទស្សន៍របស់ក្រុមហ៊ុនផលិតមិនសូវធំ មាន ២៧ពិន្ទុ ដោយកើនឡើងពី ២៣ពិន្ទុ បើធៀបនឹងការព្យាករណ៍ទីផ្សារកណ្ដាលចំនួន ២៤ពិន្ទុ។ ការស្ទង់មតិបានបង្ហាញថា ក្រុមហ៊ុនធំៗរំពឹងថា នឹងបង្កើនការចំណាយដើមទុន ១៣,៦ភាគរយ ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ ដោយស្របគ្នានឹងការប៉ាន់ស្មានរបស់ទីផ្សារ៕