
ខែកញ្ញា ជាខែដែលមានមនុស្សស្លាប់ច្រើនបំផុតដោយសារជំងឺគ្រុនឈាម នៅក្នុងប្រទេសបង់ក្លាដែស ជាមធ្យមមនុស្ស១៣នាក់ស្លាប់រៀងរាល់ថ្ងៃ ដោយសារជំងឺចម្លងតាមសត្វមូស។
នៅក្នុងខែកញ្ញានេះជំងឺគ្រុនឈាម បានឆក់យកជីវិតមនុស្ស ៣៩៦នាក់ រួមទាំងអ្នកស្លាប់ថ្មីត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយអគ្គនាយកដ្ឋានសេវាសុខាភិបាល(DGHS) ក្រោមក្រសួងសុខាភិបាល។
អគ្គនាយកដ្ឋានសេវាសុខាភិបាល(DGHS) បានលើកឡើងថា ករណីដែលបានបញ្ជាក់ថ្មីមានចំនួន ២.៤២៥ករណី ដែលនាំឲ្យចំនួនសរុបឡើងដល់២០៣.៤០៦ករណី ចាប់តាំងពីខែមករា។
តួលេខរបស់នាយកដ្ឋានសុខាភិបាលបានបង្ហាញថា មនុស្សសរុប៩៨៩នាក់ បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅទូទាំងប្រទេសបង់ក្លាដែសរហូតមកដល់ពេលនេះ នៅឆ្នាំនេះ។
អំឡុងរដូវកាលមូសុង ខែមិថុនា ដល់ខែកញ្ញា គឺជារដូវជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដែស ដែលត្រូវបានគេគិតថាជាប្រទេសមានហានិភ័យខ្ពស់ ដែលកើតឡើងចំពោះជំងឺចម្លងតាមសត្វមូស។