
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ឆ្នេរ ប្រទេសអាល់បានី ស្របពេលដែលសារព័ត៌មានក្នុងស្រុក រាយការណ៍ថា អណ្តាតភ្លើង បានឆាបឆេះអស់រយៈពេល ១សប្តាហ៍មកហើយ ។
សារព័ត៌មានក្នុងស្រុកអាល់បានី រាយការណ៍នៅថ្ងៃចន្ទនេះថា ភ្លើងឆេះព្រៃ បានឆាបឆេះព្រៃស្រល់លើផ្ទៃដីជាង ៥០០ហិចតា ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិអាល់បានី និយាយថា ប្រទេសក្រិក បានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃនៅប្រទេសជិតខាងអាល់បានី ។
សូមបញ្ជាក់ថា សីតុណ្ហភាពខ្ពស់ បានបង្កឲ្យកើតមានភ្លើងឆេះព្រៃយ៉ាងច្រើន ហើយនិងធ្វើឲ្យមានការព្រមានពីបញ្ហាសុខភាព នៅទូទាំងតំបន់ភាគខាងត្បូងអឺរ៉ុប អំឡុងរដូវក្តៅនេះ ៕